សោកស្ដាយបាត់! គ្រូបង្រៀនផ្នែកសេដ្ឋកិច្ច៖ បង្ហាញការសោកស្ដាយដែលថៃ មិនទទួលកប៉ាល់ Westerdam ដើម្បីឲ្យគេចងចាំថៃជារៀងរហូត!

បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការឲ្យនាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយគ្រឿង ឈ្មោះ Westerdam ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលផ្ទុកមនុស្សជាង២២០០នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្ពុជា ជាពិសេសនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលបានការសារទ និងកោតសរសើរពីបរទេសជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នូវទឹកចិត្តមនុស្សធម៌មួយនេះ ។

គ្រូបង្រៀនផ្នែកសេដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រីសាអេងណាម (Piti Srisaengnam) ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដ៏ល្បីល្បាញរបស់ប្រទេសថៃ បានបង្ហាញការសោកស្ដាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលថៃមិនគួររំលងឪកាសដ៏ល្អនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបង្ហាញអោយពិភពបានដឹងថា «ខ្លួនជាប្រទេសមានមនុស្សធម៌» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ការលើកឡើងរបស់គ្រូបង្រៀនថៃខាងលើនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានធ្វើឡើងតាមរយៈសារបង្ហោះនៅលើគណនី Facebook របស់លោកផ្ទាល់ ដោយសរសេរអោយដឹងថា៖ «ចូរអ្នកព្យាយាមស្រម៉ៃមើលថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើមនុស្សម្នានៅលើនាវានោះអស់សង្ឃឹមដូចម្តេចទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីនាវាពួកគេស្ថិតនៅលើសមុទ្រ រយៈពេលជាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០ថ្ងៃទៅហើយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលវាជាបញ្ហាផ្នែកមនុស្សធម៌​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងត្រូវជួយដល់អ្នកមានទុក្ខលំបាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមិនត្រូវបណ្តេញពួកគេចេញទៅវិញទេ។

ហេតុអ្វីមិនជ្រើសរើសយកជម្រើសមនុស្សធម៌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីមនុស្សដែលកំពុងជួបទុក្ខលំបាក? ប្រសិនបើពួកគេអាចមកដល់ច្រាំង តើពួកគេនឹងរំភើបបែបណាចំពោះប្រទេសថៃ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកគេនឹងចងចាំថៃជារៀងរហូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីព្រោះយើងបានមើលថែពួកគេ នៅពេលពួកគេជួបការលំបាក។ យើងអាចក្លាយជាមិត្តពិតប្រាកដរបស់ពួកគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែជាអកុសលយើងយឺតពេលហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះយើងបានបោះចោលឱកាសនោះចូលទៅក្នុងសមុទ្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សគឺជាសត្វលោកដែលមានអរិយធម៌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីព្រោះយើងដឹងពីរបៀបជួយគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

Related posts

Leave a Comment