អីយ៉ា! ស្ងាត់ៗ ឧកញ៉ា ទៀ វិចិត្រ យកផ្កា១បាច់ ជូនភរិយា ពីលើឡានដ៏ធំនេះ ចំទិវានៃក្តីស្រឡាញ់ ដល់ថ្នាក់គេលាន់មាត់ថា…

មហាជនភាគច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ឧកញ៉ា ទៀ វិចិត្រ ដោយគេតែងតែឃើញសកម្មភាពសនុស្សធម៌របស់លោកញឹកញាប់ខ្លាំងណាស់ ដែលលោកបានជួយអ្នកក្រីក្រ ជាពិសេសនោះគឺអ្នកដែលត្រូវការជំនួយជាចាំបាច់។

មួយវិញទៀត បើក្រឡេកមើលជីវិតគ្រួសាររបស់លោកវិញ ក៏មិនណយប៉ុន្មានដែរ ដោយគេតែងតែឃើញ លោក និងភរិយាបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់ បើទោះលោក និងភរិយាមានកូនៗធំៗហើយក៏ដោយ។

ជាក់សម្តែង នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ចំថ្ងៃទិវានៃក្តីស្រឡាញ់ គេបានឃើញលោក ឧកញ៉ា មានបាច់ផ្កាដ៏ធំមួយជូន ភរិយាជាទីស្រឡាញ់របស់ខ្លួន។ លោកបានភ្ជាប់សារខ្លីមួយថា៖ “រីករាយទិវានៃក្តីស្រលាញ់ “។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថា “ផ្កាស្អាតណាស់បងជូនពរបងសុខភាពល្អ” អ្នកខ្លះទៀតបន្ថែមថា “ឡានបងកាចម្លេស សែនស្រលាញ់បង”។ មានម្នាក់ទៀតពោលថា “ជូនពីលើឡានធំម៉ងបង បង្ហាញការស្រលាញ់ធំៗ”។ ព្រមទាំងនៅមាន comment ភ្ញាក់ផ្អើលជាច្រើនទៀត ក្រោយឃើញទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ៕

Related posts

Leave a Comment