ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហេីយចំពោះថ្ងៃបុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រលាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេ ដោយយេីងអាចបង្ហាញពីក្តីស្រលាញ់ចំពោះគ្រួសារ មិត្តភ័ក្ដិ បងប្អូនសាច់ញាតិ ជាពិសេសចំពោះឪពុកម្ដាយជាដេីមនោះ។
ដោយឡែក ក្រឡេកមកមេីលពីអតីតពិធីការិនី ប្រចាំទូរទស្សន៏រស្មី ហង្សមាស និងបច្ចុប្បន្ននេះ ក្លាយជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ដែលនៅថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់នេះ រូបនាងត្រូវបានក្រុមហ៊ុនមួយ បានធ្វេីការ Surprise ជាបាច់ផ្កាកូឡាបយ៉ាងស្រស់ស្អាត ធ្វើឲ្យតារាស្រីរូបនេះមានការរំភេីបនិងពេញចិត្តជាខ្លាំង។
ក្នុងនោះដែរ កញ្ញា រ៉ាប៊ី ក៏បានមានការលើកឡើងដែរថា៖«លើកទីមួយក្នុងឆាកជីវិតនាងខ្ញុំ ដែលត្រូវគេ Surprise យ៉ាងខ្លាំងបែបនេះ សំខាន់ជិះ Rolls-Royce ហើយមានបាច់ផ្កាមួយយ៉ាងធំ។ ចង់ដឹងថាជាអ្នកណា តោះចុចចូលមើលទាំងអស់គ្នាហើយកុំភ្លេចជួយស៊ែរផង បើចង់បាន Surprised ចឹងដែរ»។