ទឹកចិត្តល្អ! បងប្រុសម្នាកថា ថ្ងៃ១៤ កុម្ភៈ អត់បានទៅផ្ទះសំណាក់អីទេ រវល់មកចែកបាយដល់ប្អូនប្អូន និងអ៊ំពូមីង នៅកន្លែងចោលសំរាម នៅ​ម្តុំ…(មានវិដេអូ)

​នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ គឺជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលមានមនុស្សច្រើនកំពុងតែទិញ​បាច់ផ្កា ឬសំភារៈផ្សេងៗ ចែកជូនដល់ ក្រុមគ្រួសារ ឬមិត្តភក្តិ ដើម្បីជាការចែករំលែកនៃក្តីស្រលាញ់​ ទៅកាន់គ្នានិងគ្នា​។

ដោយឡែកបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Long Rakya បានបង្ហោះសារពីសកម្មភាព​ ដែលក្រុមរបស់ពួកគាត់ កំពុងតែ ចែកអាហារ ក្មេងៗ និងចាស់ជរា មានអាហារដល់ពួកគាត់ នៅកន្លែងគេចោលសំរាមនៅម្ដុំស្ទឹងមានជ័យ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា

“ថ្ងៃនេះ14កុម្ភះ អត់បានទៅផ្ទះសំណាក់អីទេ រវល់មកចែកបាយដល់ប្អូនប្អូននិងអ៊ំពូមីង ដែររស់នៅកន្លែងគេចោលសំរាមនៅម្ដុំស្ទឹងមានជ័យ, បើអ្នកមួយចំនួនថាជីវិតអ្នកវេទនា សុំគិតថាអ្នកទាំងអស់គ្នាពេលខ្លះជីវិតល្អជាងគេផង, ជ្រុងមួយនៃជីវិត”។

យ៉ាងណាមិញ ក៏មានបងប្អូនមហាជន ក៏ដូចជា អ្នកដែលស្គាល់រូបលោក ក៏បានចូលខមិន ដោយការត្រេកអរ និងរំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញសកម្មភាពរបស់លោក ដែលកំពុងតែចែកអាហារដល់ចាស់ជរា និងក្មេងៗ នៅកន្លែងចោលសំរាមនៅម្តុំស្ទឹងមានជ័យ៕

Related posts

Leave a Comment