ប្រពៃណាស់! ថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុមកំប្លែង រតនៈ វិបុល ប្រើប្រាស់ថវិការផ្ទាល់ខ្លួនជួយការងារសង្គម ក្នុងនោះគឺ….

(បាត់ដំបង)៖ បើនិយាយពីក្រុមកំប្លែង រតនៈ វិបុល ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តាមរយៈ វីដេអូកំប្លែងនានារបស់ក្រុមនេះ ដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលមានអ្នកគាំទ្រចូលទស្សនាមិនចេះតិច ដោយសារការសម្ដែងរបស់ប្អូនៗ មានភាពប៉ិនប្រសប់ កំប្លែងគួរឲ្យចង់ទប់សំណើចមិនបានម្យ៉ាងវិញទៀតគេសង្កេតឃើញថា បើទោះបីជាក្រុមកំប្លែងនេះ សុទ្ធតែជាកុមារដែលមានអាយុនៅតិច ពិតមែន

ប៉ុន្ដែតាមរយៈវីដេអូកំប្លែងនីមួយៗ គឺសុទ្ធសឹងតែបង្កប់នូវអត្ថន័យអប់រំជាច្រើនផងដែរ។ ទន្ទឹមនឹងនេះផងដែរ នាព្រឹកថ្ងៃទី ១៤កុម្ភៈនេះ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុម រតនៈ វិបុល បានធ្វើទង្វើដ៏ល្អមួយគួរឲ្យសរសើរ គឺពួកគាត់បានយកប្រាក់ចំណូលផ្ទាល់ខ្លួន ដែលបានពីការផលិតវីដេអូផុសក្នុងយូធូប ទៅទិញសម្ភារៈសិក្សា និង

របស់របរមួយចំនួន ចុះទៅចែកជូនសិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ នៅសាលារៀនដែលពួកប្អូនៗបានរៀនផងដែរ។ គួរបញ្ជាក់ផងដែរថា នេះជាទង្វើដ៏ល្អមួយនៅក្នុងសង្គម និងជាគំរូល្អមួយសម្រាប់ឲ្យមនុស្សមួយចំនួនគួរយកគំរូតាម នូវការចេះចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សជំវិញខ្លួនផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment