ពិតជាកូនល្អមែន! ពេជ្រ សោភា ថា រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត…

តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា ពេជ្រ សោភា បានរៀបចំបាច់ផ្កាយ៉ាងធំ ជូនអ្នកមានគុណ ក្នុងថ្ងៃទី១៤ ខែ កុម្ភៈ ព្រមជាមួយឃ្លាឃ្លោង នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ។

នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ ពេជ្រ សោភា បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយតារាស្រីស្រស់ស្អាតណាស់ បានបង្ហោះសារថា “រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត love you Mom❤️💜”។

ជាការពិតណាស់ ការស្រលាញ់ពិតជាទូលំទូលាយណាស់ ក្តីស្រលាញ់ បង្ហាញទៅលើការស្រលាញ់ពុក ម្តាយ បង ប្អូន កូន ក្មួយ សង្សារ ដែលមានប្តីប្រពន្ធ។ យ៉ាងណាមិញក៏មានបងប្អូនជាច្រើន បានបង្ហាញការគាំទ្រ និងមានការពេញចិត្តជាខ្លាំង៕

Related posts

Leave a Comment