មិនយល់ទេ! ម្តាយសុខ លីន ទើបតែចាកចោលនាង មានអីស្រាប់តែមានគណនីហ៊្វេកបុកមួយរិះគន់កប់ៗមាត់ ទៅលើនាង ថា…

រំលឹកបន្តិចថា៖ កាលពីម្សិលមិញនេះតារាស្រី សុខលីន បានជួបទុក្ខជាទម្ងន់ ក្រោយអ្នកម្តាយជាទីស្រលាញ់ បានលាចាកលោកចោលនាង ទាំងដែលនាងខំប្រឹងខ្លាំងក្នុងការព្យាបាលម្តាយឲ្យបានជា។ ទុក្ខសោកមួយនេះបានធ្វើឲ្យ សុខលីន នាងយំពិបាកចិត្តយ៉ាងខ្លាំង តាំងពី

ម្តាយមិនទាន់ផុតដង្ហើម យ៉ាងគួរឲ្យអាណិត។ មកទល់នឹងពេលនេះ នាងកំពុងតែរៀបចំពិធីបុណ្យសពជូនម្តាយទៅតាមប្រពៃណី ក្រោមបរិយាកាសពោរពេញដោយក្តីក្រៀមក្រំបំផុតដែលមិនអាចបំភ្លេចបាន។ យ៉ាងណាមិញនេះបើយោងតាមប្រភពគណនីហ៊្វេកបុកមួយបែរជារិះគន់ឥតសំចៃមាត់យ៉ាងធ្ងន់ៗថា៖

«សូម្បីតែម្ដាយខ្លួនឯងស្លាប់ក៏យកមកប្រូម៉ូតផេកកើតដែរ ដើម្បីបាន Like បានshare មិនដើរតែទើសគេទេ តែបើកហ្វេបុកឃើញតែនាងម្នាក់ហ្នឹងហើយក្នុងឡានពេទ្យក៏ឡាយវីឌីអូកើត ម្ដាយត្រដរចង់ដាច់ខ្យល់ក៏ឡាយកើតមិនដឹងជាកូនរបៀបម៉េចទេ»៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment