រំភើបជំនួស! ទីបំផុត សម្តេចតេជោ បានទៅជួបផ្ទាល់ ជាមួយអ្នកដំណើរនៅលើនាវាទេសចរ ខ្នាតយក្ស ដែលកំពុងចតនៅកំពង់ផែ ក្រុងព្រះសីហនុ, មានភ្ញៀវទេសចរខ្លះ ពេលជួបសម្តេចតេជោ ភ្លាម ពួកគាត់ស្រក់ទឹកភ្នែក ដោយសារតែរំភើបពេក (មានវីដេអូ)

ដូចដែលបានសន្យា នៅព្រឹក ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកដំណើរនៅលើនាវាទេសចរ ខ្នាតយក្ស WESTERDAM ដែលកំពុងចតនៅកំពង់ផែ ក្រុងព្រះសីហនុ ទទួលយ៉ាងកក់ក្តៅបំផុត រហូតដល់ថ្នាក់ធ្វើឲ្យភ្ញៀវទេសចរទាំងនោះ បង្ហាញក្តីរំភើបរីករាយ ជាពន់ពេក ហើយមានភ្ញៀវទេសចរខ្លះ ពេលជួបជាមួយសម្តេចតេជោ ភ្លាម ពួកគាត់ស្រក់ទឹកភ្នែកផ្ទាល់តែម្តង ដោយសារតែរំភើបពេក។

គួរបញ្ជាក់បន្តិចផងដែរថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ៕

Related posts

Leave a Comment