តោះទស្សនាទិដ្ឋភាពពេលរាត្រីនៃ នាវាទេសចរ ខ្នាតយក្ស ដែលបានចូលចតដល់ចំណតកំពង់ផែព្រះសីហនុ ពិតជាស្រស់ស្អាតណាស់ ជាមួយស្នាមញញឹម របស់ភ្ញៀវទេសចរ នៅលើនាវានេះ

មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ នៅព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដោយមានភ្ញៀវទេសចរចំនួន២០នាក់ ដែលស្ថិតនៅលើកប៉ាល់ Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ ជាង២០០០នាក់ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូសជាដើម ហើយត្រូវបានក្រុមគ្រូពេទ្យកម្ពុជា យកសំណាក ទៅពិនិត្យដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ។

នៅទីបំផុតលទ្ធផលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថា អ្នកទេសចរ២០នាក់នៅលើកប៉ាល់ WESTERDAM មិនមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះទេ។ ចំណែកនៅព្រលប់នេះ នាវាទេសចរ ខ្នាតយក្ស បានចូលចតដល់ចំណតកំពង់ផែព្រះសីហនុហើយ ដោយពួកគាត់សម្តែងក្តីត្រេកអរយ៉ាងខ្លាំង ជាមួយការទះដៃហោរកញ្ជៀវពីលើកប៉ាល់នេះ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅ នាវាទេសចរ ខ្នាតយក្ស នៅពេលយប់ ពិតជាស្រស់ស្អាតខ្លំាងណាស់ ជាមួយស្នាមញញឹម របស់ភ្ញៀវទេសចរ នៅលើនាវានេះ ដោយទទួលបាននូវភាពកក់ក្តៅពី កម្ពុជា៕

Related posts

Leave a Comment