នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក BTV Cambodia បានប្រាប់ឲ្យដឹងថា៖ “លទ្ធផលនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមលើករណី សង្ស័យចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាថ្មី ។”។
គួរបញ្ជាក់ឡើងវិញថា នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងថា “អរគុណសន្តិភាព!ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា ទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេ វិញដោយសុវត្ថិភាព។
ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅ ស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការ ជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេល លំបាក៕”៕