ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលស្វាគមន៍អ្នកទេសចរលើនាវា នៅខេត្តព្រះសីហនុ ស្អែកនេះហើយ, ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក (មានវីដេអូ)

នៅព្រលប់ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នាវាទេសចរ ខ្នាតយក្ស បានចូលចតដល់ចំណតកំពង់ផែព្រះសីហនុហើយ ដោយពួកគាត់សម្តែងក្តីត្រេកអរយ៉ាងខ្លាំង ជាមួយការទះដៃហោរកញ្ជៀវពីលើកប៉ាល់នេ។

មួយវិញទៀត មានជនជាតិខ្មែរ កាណាដា ចំនួន៥នាក់ នៅលេីនាវាទេសចរណ៍ MS Westerdam ។ អ្នកដំណេីរលេីនាវាទាំងអស់សម្តែងក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបេីតាមការបញ្ជាក់របស់ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា “អរគុណសន្តិភាព!ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា ទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេ វិញដោយសុវត្ថិភាព។

ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅ ស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការ ជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេល លំបាក៕”៕

Related posts

Leave a Comment