រំភើបខ្លាំងណាស់! នៅព្រលប់នេះ នាវាទេសចរ ខ្នាតយក្ស បានចូលចតដល់ចំណតកំពង់ផែព្រះសីហនុហើយ ដោយពួកគាត់សម្តែងក្តីត្រេកអរយ៉ាងខ្លាំង ជាមួយការទះដៃហោរកញ្ជៀវពីលើកប៉ាល់នេះ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក Huy Bunleng News បានប្រាប់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ-នៅព្រលប់ថ្ងៃ១៣ កុម្ភៈ ២០២០ នេះ កប៉ាល់ទេសចរណ៍ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចូលចតដល់ចំណតផែ ក្នុងកំពង់ផែក្រុងព្រះសីហនុហើយ។

បើតាមមន្ត្រីនៅទីនោះថា ក្រុមអ្នកទេសចរណ៍ចម្រុះជាតិសាសន៍បានលើកដៃគ្រវី និងទះដៃហោរកញ្ជៀវពីលើកប៉ាល់នេះ ក្នុងន័យសប្បាយរីករាយផងដែរ៕”។

មួយវិញទៀត បើយោងតាមរយៈ ហ្វេសប៊ុក BTV Cambodia បានបញ្ជាក់បន្ថែមថា៖ “មានជនជាតិខ្មែរ កាណាដា ចំនួន៥នាក់ នៅលេីនាវាទេសចរណ៍ MS Westerdam ។ អ្នកដំណេីរលេីនាវាទាំងអស់សម្តែងក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបេីតាមការបញ្ជាក់របស់ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ។ ដើម្បី ជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment