ឯកឧត្តម ពេជ្រ ស្រស់ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់របស់រាជរដ្ឋាភិបាលកម្ពុជា បានជួបជាមួយនិងម្តាយរបស់ជនរ ងគ្រោះ ដែលជានិស្សិតពេទ្យ ត្រូវបានគូដណ្តឹង របស់ខ្លួនផ្តា ច់ជីវិតដូចជាសត្វ ។
ម្តាយនិស្សិតពេទ្យ រូបនោះ បាននិយាយទាំងទឹកភ្នែកថា លើកកូនស្រីឲ្យគេសង្ឃឹមថា គេមើលកូនស្រីរបស់ខ្លួនឲ្យបានល្អ ដឹងអីគេសម្លា ប់កូនស្រីរបស់គាត់ដូចជាសត្វទៅវិញ។ នៅក្នុងវិដេអូឃ្លីបយ៉ាងខ្លី នៅក្នុងម្តាយប្អូនស្រី អង្គុយសម្រក់ទឹកភ្នែក អាណិត ស្តាយ ជីវិតកូនស្រី មិនដឹងថា ត្រូវធ្វើយ៉ាងណាទើបអាចរកយុត្តិធម៏ ជូនកូនស្រីរបស់ខ្លួនបានទេ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក Pich Sros – ពេជ្រ ស្រស់ បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកក្រោយពីបានជួបម្តាយនិស្សិតពេទ្យ រួចបានបង្ហោះសារយ៉ាងខ្លីថា”ម្តាយ៖ខ្ញុំលើកឲ្យគេសង្ឃឹមថាគេមើលថែកូន ស្រីខ្ញុំឲ្យមានសេចក្តីសុខខ្ញុំមិននឹកស្មានថាគេ សម្លា ប់កូនស្រីខ្ញុំសាហាវជាងសត្វទៅទៀត ហើយខ្ញុំថែកូនស្រីខ្ញុំតាំងពីតូចក្រូចឆ្មារគឺមិន វ៉ៃម្តងណាទេ។ ទឹកភ្នែកម្តាយស្តាយកូនស្រី”។
គួរបញ្ជាក់ផងដែរថា និស្សិតពេទ្យ ដែលរងគ្រោះនោះ មានឈ្មោះថា ជុន ឌីណា មានគូរដណ្តឹង មានឈ្មោះថា ចំពោះរឿងក្តីនេះ កើតឡើងដោយសារតែការប្រច័ណ្ឌ។ បងប្អូនសាច់ញាតិជនរងគ្រោះ ពិតជាមិនអស់ចិត្តទាល់តែសោះ ព្រោះថាប្អូនស្រីរបស់គាត់ស្លា ប់មួយទាំងមូល ហេតុអ្វីបានជាស្ងាត់សូន្យបែបនេះ៕យឺន វ៉ាន់ ដេត ជាមន្ដ្រីយោ ធាពាក់ស័ក្ដិ៤ ហើយដើមចម។