ទឹកចិត្តល្អប្រពៃ! ចៅខ្មែរផ្សារ ជួយលោកតា ចំនួន២០០ដុល្លារ សម្រាប់បន្ធូរការព្យាបាលមួយកម្រិតលោកតា​ តែមិនដឹងទំនាក់ទំនងតាមណា ព្រោះតែ…

បន្ទាប់ពីឃើញ ជីវភាពក្រលំបាករបស់លោកតា ដួង តារ៉ា ដែលជាអតីតគាត់ជាអ្នកតស៊ូការពារជាតិយើងដែរ គាត់រស់នៅ ភូមិភ្នំ ថ្នក់ ឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ តែឥលូវនេះគាត់កំពុងតែមានជម្ងីជាទម្ងន់ ធ្វើឲ្យចៅខ្មែរផ្សារ នៅមិនសុខ ក៏បានបង្ហោះសារ សូមជួយដល់ នូវទឹកប្រាក់ចំនួន២០០ដុល្លារផងដែរ។ នៅក្នុងគណនីហ្វេសប៊ុករបស់ចៅខ្មែរផ្សារ បានបង្ហោះសារថា “សង្ឃឹមបងៗជួយខ្ញុំ សែផុសនេៈអោយបានដឹងដល់គ្រួសាររបស់លោកពុកខសងក្រោមផង។ ខ្ញុំនិងជួយលោកពុក200$ សំរាប់បន្ធូរការព្យាបាលមួយកំរិត។

យោងតាមចំណងជេីងរបស់ Website ព័រមានមួយ បានចុៈដូចរូបខាងក្រោម ដោយមិនបានបង្ហាញឈ្មោៈ Facebook នាក់បង្ហោៈច្បាស់លាស់ឡេីយ។ ខ្ញុំត្រូវការអោយគ្រួសាររឺសាច់ញ្ញាត្តិរបស់លោកពុក មេត្តាខលមកខ្ញុំផ្ទាល់តាមរយៈ 076 9221392 ។ ព្រោៈលេខដែរមានក្នុងខ្លឹមសារផុសនោៈ ក៏ទាក់ទងមិនបានដែរ។ ដូចច្នេៈ សូមបងប្អូនទាំងអស់ជួយផ្តល់ពត័មាន និង ជួយស៊ែផង ប្រហែលបានដំណឹងនេៈដល់គ្រួសារគាត់ គ្រាន់បានជួយសំរាលការចំណាយបានមួយផ្នែកដែរ។ពុកគេ ពុកខ្ញុំ 😔 We are Cambodia family 🙏”។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ហុិន សុខុន បានបង្ហោះសារថា “តើមានបងប្អូនណាធ្លាប់ល្គាស់គាត់ដែរឫទេ? លោកតាគាត់មាន ឈ្មោះ ដួងតារ៉ា អតីតគាត់ជាអ្នកតស៊ូការពារជាតិយើងដែរ គាត់រស់នៅ ភូមិភ្នំ ថ្នក់ ឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ តែឥលូវនេះគាត់កំពុងតែមានជម្ងីជាទម្ងន់។ ដោយមានការខ្វះខាតថវិការដើម្បីព្យាបាលជម្ងីគាត់បន្តទៀត ហេតុដូចនេះហើយសូមបងប្អូនមេត្តាជួយឡាចជួយស៊ែរដើម្បីឱ្យសប្បុរជនបានឃើញផង ពីព្រោះលោកតាមានប្រវត្តិតស៊ូយូរណាស់មកហើយអាណិតគាត់ផង។ បងប្អូនអាចទំនាក់ទំនងលេខទូរសព្ទគាត់ផ្ទាល់ (016426819)សូមអរគុណ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងអរគុណចំពោះទឹកចិត្តដ៏ល្អរបស់លោក ដែលបានជួយដល់លោកតា ដែលកំពុងតែជួបនូវការលំបាកនេះ៕

Related posts

Leave a Comment