រំជួលចិត្ត! គិលានុបដ្ឋាយិកានៅទីក្រុងវូហាន បានត្រឹមសម្រក់ទឹកភ្នែក និងគោរពសាកសពម្ដាយដែលទើបនឹង ស្លា ប់ តាមរយៈវីដេអូខល (មានវីដេអូ)

ចិន៖ កំឡុងពេលវីរុសកូរ៉ូណា ឬហៅជាផ្លូវការថា Covid-19 កំពុងរាតត្បាតយ៉ាងខ្លាំងក្នុងប្រទេសចិន មានគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតជាច្រើនមកពីតាមបណ្ដាតំបន់នាៗ បានលះបង់ទាំងកម្លាំងកាយចិត្ត ព្យាបាលអ្នកជំងឺនៅទីក្រុងវូហាន ដោយមិនមានពេលវាលាសម្រាប់សម្រាកគ្រប់គ្រាន់ឡើយ។

ហើយថ្មីៗនេះ គិលានុបដ្ឋាយិកាម្នាក់ដែលបម្រើការនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងវូហាន ត្រូវបង្ខំចិត្តធ្វើការបន្ដទៀត បើទោះបីជាម្ដាយបានទទួលមរណភាពនៅឯស្រុកកំណើតក៏ដោយ។ ដោយសារតែមិនអាចទៅចូលរួមពិធីបុណ្យ ស ពម្ដាយ នាងបានវីដេអូខលជាមួយអ្នកផ្ទះ ដោយសម្រក់ទឹកភ្នែកយ៉ាងក្ដុកក្ដួល និងឱនក្បាលគោរព ស ពម្ដាយទុកជាការជូនដំណើរជាលើកចុងក្រោយ។ បន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយអ្នកផ្ទះរួចមក នាងបានព្យាយាមសម្រួលអារម្មណ៍ ហើយត្រលប់ទៅបន្ដកាតព្វកិច្ចវិញ។

ជុំវិញរឿងរ៉ាវដ៏សោកសៅខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើន សោកស្ដាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Related posts

Leave a Comment