គួរឲ្យអាណិតគាត់ខ្លាំងណាស់! លោកអ៊ុំកំសត់ណាស់ ពិការភ្នែកទាំងសងខាង អង្គុយតាមចិញ្ចើមផ្លូវរហូត ធ្វើអីក៏មិនបាន បើឃើញគាត់តាមផ្លូវជួយផ្ដល់អីគាត់ហូបក៏បានដែរ ផ្លូវទៅព្រលានជិតមន្ទីរពេទ្យរ៉ូយ៉ាល់….

លោកអ៊ុំម្នាក់ កំសត់ណាស់អង្គុយតាមចិញ្ចើមផ្លូវ ទៅព្រលានយន្តហោះ ជិតមន្ទីរពេទ្យRoyal គាត់ពិការភ្នែកទាំងសងខាង ធ្វើអ្វីមិនបានទេ គាត់អង្គុយកន្លែងនេះ តាំងពីថ្ងៃរហូតដល់យប់។ មានតែសង្ឃឹមបងប្អូនដែលធ្វើដំណើរតាមផ្លូវ មេត្តាជួយគាត់ មិនថាថវិកា ឬម្ហូបអាហារឡើយ ជួយគាត់ផង។

នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ័នថត បានបង្ហោះរៀបរាប់ថា៖ ទើបតែជូនអាវដល់លោកអ៊ុំដែលបានមកពីAovyeut.com ប៉ាក់ បោះពុម្ពអាវឧបត្តមកាលពីម្សិលមិញថ្ងៃនេះឃើញគាត់ពាក់សប្បាយចិត្តណាស់អ្នកជិះតាមផ្លូវឃើញគាត់ជួយគាត់ផងគាត់ពិកាភ្នែកទាំសង់ខាងគាត់ធ្វើអ្វីមិនបានទេ។

តាមទឹកចិត្តមិនថាតែលុយទេរបស់ញាំសម្លៀកបំពាក់ក៏អាចជូនគាត់បានក៏ជូនទៅបានបុណ្យណាស់ ឃើញគាត់ពីថ្ងៃហើយអង្គុយតាមផ្លូវបែបនេះ មានតែយោគយល់គ្នាសាមគ្គីគ្នាទើបយើងបានសុខ

Related posts

Leave a Comment