មន្ត្រីជាន់ខ្ពស់កម្ពុជា និងអភិបាល ខេត្តព្រះសីហនុ រង់ចាំទទួលភ្ញៀវទេសចរ លើកនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ដែលចូលសុំចត នៅខេត្តព្រះសីហនុ

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក Huy Bunleng News បានប្រាប់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ-ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ចូលចតកំពង់ផែបន្តិចទៀតនេះ(13.02.2020) ។

ជាមួយគ្នានេះ មន្ត្រីអះអាងថា ផ្នែកពេទ្យក៏បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ៕”៕

Related posts

Leave a Comment