ក្រោយពេលមាន​រថយន្ត​មួយ​គ្រឿង​ បាន​ជិះ​មក​បុក​រថយន្ត​ដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ រួចមក​ ស្រាប់តែ​លោក​ឧកញ៉ា បានបង្ហោះសារថា

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាល​ពីយប់​មិញនេះ​ ​វេលា​ម៉ោង​ប្រមាណ​ជា​១និង​៣០នាទី​ ឈានចូល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​រវាងរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ ពណ៏ស ជារបស់លោកឧកញ៉ា ឌួង ឆាយ​ ប៉ះជាមួយ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីតមួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AY 1549​ នៅ​​ចំណុច​ផ្លូវ​មុន្នីវង្ស​ កែង​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិតក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​នេះមានគ្នា៤នាក់​បេីកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ដំណើរ​ពីលិច​ទៅកេីត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​រហូត​មកដល់​ចំណុច​ផ្លូវ​បែកជាបួនក៏ទៅប៉ះជា​មួយ​រថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់លោកឧកញ៉ា ឌួង ឆាយ​ ខណៈដែល​កំពុង​ធ្វើ​ដំណើរ​ពីទិសខាងជេីង​មក​ទិសខាងត្បូង​តាម​បណ្ដោយ​ផ្លូវ​មុនីវង្ស​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក៏បាន​មានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​ថា៖«ធ្វើជាមនុស្សត្រូវចេះរៀនទទួលខុសត្រូវចំពោះកំហុសខ្លួនឯង»។ ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក៏បាន​លេីក​ឡើង​តាមរយៈ​ការ​ខមិន​ទៅកាន់មហាជនទៀត​ថា«បងប្អូនក្នុង FB ធ្លាប់ថាអោយខ្ញុំ មកពីមិនព្រមអោយគេទទួលកំហុសនឹងបានគេចេះតែបុក»។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មតិ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ដែលមាន​គណនី​ឈ្មោះ​ Phea Vo Tey បាន​មាន​ការ​លេីកឡេីង​ឲ្យដឹង​​ថា៖«ខ្ញុំក៏ឃេីញហេតុការណ៍នេះដែរ ព្រោះខ្ញុំជិះម៉ូតូនៅពីក្រោយរថយន្តលោក​ឧកញ៉ា​ រថយន្ដដែលបុកឡានរបស់លោកឧកញ៉ានោះ​ គឺមិនបានគោរពភ្លើងសញ្ញា​ចរាចរណ៍​»។

គូសបញ្ជាក់​ថា​ ចំពោះ​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​ បាន​ទទួល​រងនូវការខូចខាតនៅផ្នែកខាងមុខ​ ចំណែកឯ​​រថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់លោកឧកញ៉ា ឌួង ឆាយ​ បាន​រងការ​ខូច​ខាត​នៅផ្នែក​ទ្វារ​ខាងក្រោយ។ ទន្ទឹម​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ដែរ​ បុរសភាគីខាង​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​ ក៏បាន​ទទួល​កំហុស​ និងលេីកដៃសុំ​ទោសដល់​ឧកញ៉ា​ ឌួង​ ឆាយ​ ឲ្យ​អធ្យាស្រ័យ​ផងដែរ​។

យ៉ាងណាមិញ​ ចំពោះ​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​នេះ​ដែរ​ នៅ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ឈានទៅរកការ​បញ្ចប់​នៅ​ឡេីយនោះទេ​ ខណៈដែលលោក​ឧកញ៉ា​ ឌួង​ ឆាយ​ មិនព្រម​ធ្វើ​ការ​សម្របសម្រួលនៅ​ហ្នឹង​កន្លែង​​ និង​ទទួល​យកការសុំទោសពី​ភាគីម្ខាងទៀត​ ដោយបាន​ផ្តល់​តួនាទី​នេះដល់​មន្រ្តី​សមត្ថកិច្ច​ចរាចរណ៍​​ធ្វើ​ការ​វាស់​វែង​ និងដោះស្រាយតាម​ផ្លូវច្បាប់​ជា​បន្ត​។

Related posts

Leave a Comment