ទៀតហើយ លោកឧកញ៉ា ឌួង ឆាយ បានជួបគ្រោះថា្នក់ចរាចរណ៍ កាលពីយប់មិញ ដែល​បណ្ដាល​ឲ្យ

ព័ត៌មាន​បឋម​:​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​១យប់ឈានចូល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​រវាងរថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ ពណ៏ស ជារបស់លោកឧកញ៉ា ឌួង ឆាយ​ ប៉ះជាមួយ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីតមួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AY 1549​ នៅ​​ចំណុច​ផ្លូវ​មុន្នីវង្ស​ កែង​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិតក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​នេះមានគ្នា៤នាក់​បេីកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ដំណើរ​ពីលិច​ទៅកេីត​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​រហូត​មកដល់​ចំណុច​ផ្លូវ​បែកជាបួនក៏ទៅប៉ះជា​មួយ​រថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់លោកឧកញ៉ា ឌួង ឆាយ​ ខណៈដែល​កំពុង​ធ្វើ​ដំណើរ​ពីទិសខាងជេីង​មក​ទិសខាងត្បូង​តាម​បណ្ដោយ​ផ្លូវ​មុនីវង្ស​។

ចំពោះ​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​ បាន​ទទួល​រងនូវការខូចខាតនៅផ្នែកខាងមុខ​ ចំណែកឯ​​រថយន្ដដ៏ទំនើបម៉ាក់ រ៉ូរ៉យ​ របស់លោកឧកញ៉ា ឌួង ឆាយ​ បាន​រងការ​ខូច​ខាត​នៅផ្នែក​ទ្វារ​ខាងក្រោយ។ ទន្ទឹម​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ដែរ​ បុរសភាគីខាង​​រថយន្ត​ម៉ាក​ កាម៉ារី​ ហាយ​ប្រ៊ីត​ ក៏បាន​ទទួល​កំហុស​ និងលេីកដៃសុំ​ទោសដល់​ឧកញ៉ា​ ឌួង​ ឆាយ​ ឲ្យ​អធ្យាស្រ័យ​ផងដែរ​។

យ៉ាងណាមិញ​ ចំពោះ​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​នេះ​ដែរ​ នៅ​មិនទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ឈានទៅរកការ​បញ្ចប់​នៅ​ឡេីយនោះទេ​ ខណៈដែលលោក​ឧកញ៉ា​ ឌួង​ ឆាយ​ មិនបាន​មាន​ប្រសាសន៍​អ្វី​នោះទេ​ ដោយបាន​ផ្តល់​តួនាទី​នេះដល់​មន្រ្តី​សមត្ថកិច្ច​ចរាចរណ៍​​ធ្វើ​ការ​វាស់​វែង​ និងដោះស្រាយតាម​ផ្លូវច្បាប់​ជា​បន្ត​។

Related posts

Leave a Comment