ទីបំផុតកម្ពុជា អនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្ស ចូលចតនៅ កំពង់ផែខេត្តព្រះសីហនុ ហើយ ក្រោយពីប្រទេស និងកោះ ចំនួន៦ បដិសេធមិនឲ្យចូលចត ដោយខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី, ហើយអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់ ថែមទៀត

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ PNN News បានប្រាប់ឲ្យដឹងថា៖ “នាវាទេសចរណ៍របស់អាមេរិកមួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ដែលប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតនោះ ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅ កំពង់ផែ ខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានព័ត៌មានក្នុងស្រុកថា នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ MS Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវិដេអូកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់បន្ថែមថា អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្តដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។ ខាងក្រុមហ៊ុននាវាទេសចរណ៍ បានសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទាំងអស់ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កម្ពុជាបញ្ជាក់បន្ថែម។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕”៕

Related posts

Leave a Comment