ពិតជាអស្ចារ្យខ្លាំងណាស់! និស្សិតកម្ពុជា​សិក្សា​នៅ​ប្រទេស​ថៃ​ កញ្ញា សៅ ស្រីមួយ ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីមពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ

ពិតជាគួរឲ្យ​រំភើប​ និងមាន​មោទនភាព​ខ្លាំងណាស់​ ដែលប្រទេសកម្ពុជាយើង​ សំបូរទៅដោយធនធានមនុស្ស​ និងអ្នកមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ជាច្រើន​ រួមទាំងបានជួយលើកមុខមាត់ប្រទេសជាតិ នៅលើឆាកអន្ដរជាតិ ដើម្បីឱ្យគេបានស្គាល់ពីសមត្ថភាព​ និង​ភាព​បុិនប្រសព្វ​របស់កូនខ្មែរនា​ពេល​កន្លង​មក​នេះ។

យ៉ាងណាមិញ​ នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ មុន​នេះ​បន្តិច​ យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុកឈ្មោះ Cambodian Student Associations of Chaiyaphum Rajabhat University-CSA​ CPRU ដែលជា​សកលវិទ្យាល័យ​ដ៏ល្បី​មួយនៅ​ប្រទេស​ថៃ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «ចូលរួមអបអរសាទរនិស្សិតកម្ពុជាយេីង កញ្ញា សៅ ស្រីមួយ និស្សិតអាហាររូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ Chaiyaphum Rajabhat University ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីមពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ ។

Related posts

Leave a Comment