ជាលើកទី២ហើយ ល្ងាចថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានជួបដោយចៃដន្យជាមួយលោកយាយ ចាន់ ឡឹង វ័យ៧២ឆ្នាំ ប្រកបមុខរបរ ជិះកង់លក់នំ តាមផ្លូវសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ជាទឹកចិត្តអាណិតលោកយាយជាជនទីទល់ក្រ និងចាស់ជរា
គាត់បានចែករំលែកជួយទិញម៉ៅនំផ្លែអាយ ចំនួន៥០នំ ទឹកប្រាក់៥ម៉ឺនរៀល និងជូនថវិកាមួយចំនួនឲ្យលោកយាយ។
ទោះទៅដល់ទីណា កន្លែងណា ទឹកចិត្តសន្តោនប្រណីរបស់លោក មេបញ្ជាការ តែងតែមានជាប់ខ្លួនជានិច្ច ចំពោះជនក្រីក្រ ជនពិការភាព កុមារកំព្រា ជួយទៅតាមលទ្ធផល មិនប្រកាន់វណ្ណះ ឫពណ៌សម្បុរឡើយ។(វីរជ័យ)