លោកហេង ឡុង បានបញ្ជាក់ថា៖ អតីតតារាចម្រៀង សួស សងវាចា មិនមែនមានជីវភាពខ្វះខាតទេ គាត់មានផ្ទះ មុខរបរ បើធៀបជាមួយសិល្បករចាស់ជរារាប់រយនាក់ផ្សេងទៀត អ្វីដែលគាត់បង្ហោះ គ្រាន់តែ…..

យោងតាមហ្វេសប៊ុកលោកហេ ឡុង បង្ហោះមុននេះថា៖ ថ្មីៗនេះ អតីតតារាចម្រៀង សួស សងវាចា បានបង្ហោះសារនឹកបងប្អូនសិល្បករសិល្បការិនី ដែលមិនសូវទៅសួរសុខទុក្ខគាត់ ក្នុងន័យនឹកនាមិត្តភក្តិរួមអាជីព មិនមែនជាការអំពាវនាវរកជំនួយឡើយ។

សូមបញ្ជាក់: ជីវភាពគ្រួសាររបស់គាត់មិនខ្វះខាតតោកយ៉ាកនោះឡើយ គាត់មានគេហដ្ឋាន និងមុខរបរសមរម្យ បើប្រៀបធៀបជាមួយសិល្បករចាស់ជរារាប់រយនាក់ផ្សេងទៀត។ កន្លងមកសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំមូលនិធិសិល្បករចាស់ជរា ជូនលោកពូចំនួន ៤ដងគឺ

ឆ្នាំ២០១៧ ១ដង
ឆ្នាំ២០១៨ ១ដង
ឆ្នាំ២០១៩ ២ដង។

សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ

– អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មីដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។……………………………..ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០អរគុណសន្តិភាព

Related posts

Leave a Comment