ព្រៃវែង ៖ លោកយាយ ស៊ុំ ឆឹម គឺជាស្ត្រីមេម៉ាយចាស់ជរាម្នាក់ដែលរស់នៅគ្មានទីពឹងកណ្តោយកណ្តែងតែម្នាក់ឯងនៅក្នុងខ្ទមទ្រុត់ទ្រោមមួយ នៅក្នុងភូមិ ចារ ឃុំព្រៃរំដេង ស្រុកមេសាងខេត្តព្រៃវែង ។
យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា «Youth Save Cambodian » បានធ្វការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ < លោកយាយ ស៊ុំ ឆឹម ជាស្ត្រីមេម៉ាយ គ្មានអ្នកទីពឹង( មានជីវភាពក្រលំបាក)ស្ថិតនៅភូមិ ចារ ឃុំព្រៃរំដេង ស្រុកមេសាងខេត្តព្រៃវែង។ បើបងប្អូនចង់ជួយគាត់ ជាសំភារៈនិង ថវិកាអាចទាក់ទងតាមលេខទូរស័ព្ទខ្ញុំបាទ 093633500 / 012880624 / 0880686877 សូមអរព្រះគុណ និង អរគុណ >៕