ចង់ចូលរួមជាមួយទេ? ឯកឧត្តម គួច ចំរើន នឹងដឹកនាំមន្រ្ដីរាជការ ប្រជាពលរដ្ឋ ធ្វើការសម្អាតឆ្នេរសមុទ្រ ចាប់ផ្តើមពីឆ្នេរអូរឈើទាល ដល់ចុងឆ្នេរអូត្រេះ ដើម្បីឱ្យគ្រប់គ្នា មកលេងកំសាន្ដ ដោយសប្បាយរីករាយ ជាមួយទេសភាព ធម្មជាតិស្រស់បំព្រង និងខ្យល់បរិសុទ្ធ

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ Huy Bunleng News បានប្រាប់ឲ្យដឹងថា ឯកឧត្តម គួច ចំរើន នឹងដឹកនាំមន្រ្ដីរាជការ យុវជន មហាជន ប្រជាពលរដ្ឋ ធ្វើការសម្អាតបរិស្ថានឆ្នេរ សមុទ្រ ប្រមាណ ៧គីឡូម៉ែត្រ ដើម្បីឱ្យបងប្អូន បានមកលេងកំសាន្ដដោយសប្បាយរីករាយ ជាមួយទេសភាព ធម្មជាតិស្រស់បំព្រង និងខ្យល់បរិសុទ្ធ ។ ហ្វេសប៊ុកដដែល បញ្ជាក់បន្ថែមទៀតថា៖

“ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ប្រកាសថា នឹងដឹកនាំមន្រ្ដីរាជការ យុវជន មហាជន ប្រជាពលរដ្ឋ ធ្វើការសម្អាតបរិស្ថានឆ្នេរ សមុទ្រ ប្រមាណ ៧គីឡូម៉ែត្រ ដោយចាប់ផ្តើមពីឆ្នេរអូរឈើទាល ដល់ចុងឆ្នេរអូត្រេះ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យបងប្អូន បានមកលេងកំសាន្ដដោយសប្បាយរីករាយ ជាមួយទេសភាព ធម្មជាតិស្រស់បំព្រង និងខ្យល់បរិសុទ្ធ ។

បើតាមឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា គម្រោងសម្អាតបរុស្ថានឆ្នេរសមុទ្រនេះ នឹងធ្វើឡើងឆាប់ៗខាងមុខ ដើម្បីសម្អាតបន្ថែមនូវកាកសំណល់ ផ្សេងៗដែលកប់ក្នុងដីខ្សាច់ ក្រោយអជ្ញាធរ រុះរើសំណង់ និងកន្លែងលក់ដូរ យកឆ្នេរទុកជាឆ្នេរសាធារណៈវិញ សម្រាប់អោយបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍មកលេងកម្សាន្តដោយគ្មានការបង់ប្រាក់ ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមអភិបាលខេត្ត បានអំពាវ ដល់បងប្អូនដែលមកលេងកម្សាន្តឆ្នេរសាធារណៈទាំងអស់ ជួយរក្សាបរិស្ថាន ពិសេសកុំបោះចោលសំរាមចោលអនាធិបតេយ្យ ៕”៕

Related posts

Leave a Comment