សុវត្ថិឌី ធារិកា! ទៅក្រៅលើកនេះ នាំយកវប្បធម៌ខ្មែរ ទៅបង្អួតជនជាតិបរទេសឡើងកក្រើកហ្មង

អតីតបេក្ខនារី Cambodia Idol រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារិកា ដែលបានឆាបយក ការចាប់អារម្មណ៍ពីហ្វេនៗបានមិនចេះតិចតាមរយៈទឹកដមសម្លេង ពីរោះរណ្ដំរបស់នាង។ថ្មីៗនេះនាងមាននហាងឆេង ទៅសម្ដែងនៅលើទឹកដី ប្រទេសក្រៅជាប្រចាំទៀតផង។

ដោយឡែកសុវត្ថិឌី ធារិកា បានលេចវត្តមាននៅឯ ប្រទេសកូរ៉េខាងត្បូងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ ទោះជាទៅដល់ប្រទេសក្រៅមែន តែតារាស្រីរូបនេះ មិនភ្លេចនាំយកវប្បធម៌ដ៏ប្រពៃរបស់ ប្រទេសកម្ពុជា ទៅបង្ហាញនៅទីនោះ។ដោយមានក្ខណះច្នៃឡើងពីសូត្រខ្មែរ អមដោយស្នាមញញឹមស្រស់ប្រិមប្រិយ ទៅបង្អួតសម្រស់ដ៏លេចធ្លោ ធ្វើឲ្យហ្វេនៗនៅកូរ៉េ ឃើញហើយពេញចិត្តស្ដូក និងសរសើរគ្រប់គ្នា៕

Related posts

Leave a Comment