អ្នកគាំទ្រមានការ ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញ នាយ ស្លេក បានសាងព្រះផ្នួស ​នៅក្នុងព្រះពុទ្ធសាសនា និមន្តគង់នៅវត្ត​​ សែន​ សុខ នៅថ្ងៃនេះ (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា​កំប្លែង ដ៏ល្បីម្នាក់ ​ប្រចាំ​ស្ថានីយទូ​រទស្សន៍ ​CTN​ គឺ នាយ ស្លេក នោះ នៅក្រុមជាមួយនាយ ពាក់មី ដែលពូកែ​ខាង​កំណាព្យ​ លាយឡំពាក្យពេជ្រ បង្កឲ្យបងប្អូនសើចសប្បាយគ្រប់ពេល មិនចេះជិនណាយ។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ គេ​ប្រទះឃើញ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វុិចទ័រ បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់សារខ្លីមួយ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រ នាយ ស្លេក ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។

លោកតា វុិចទ័រ បានបញ្ជាក់ឲ្យដឹងថា៖ “ថ្ងៃពុធ ៤រោជ ខែមាឃ ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី12 ខែកុម្ភ: ឆ្នាំ2020។ ជាថ្ងៃដែលអ៊ំស្លេករបស់យើងបានសាងព្រះផ្នួស​នៅក្នុងព្រះពុទ្ធសាសនា​។​​ ហើយនិមន្តគង់នៅវត្ត​​ សែន​ សុខ​​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ការសាងព្រះផ្នួសរបស់អ៊ំស្លេកមានរយ:ពេល១សប្តាហ៏។ ខ្ញុំបាទសូមចូលរួមត្រេកអរ និងអនុមោទនា។”៕

Related posts

Leave a Comment