នេះ​បានគេហៅថាមិត្ត! គ្រាន់តែឃើញ​ ថាវរី​ Sad មានអី Bestfriendនាង ទិញចិញ្ចៀនពេជ្រលួងចិត្តនាងភ្លែត

នំពេញ៖ បើទោះបីជា ឡុង ថាវរី លែងសូវរវល់ក្នុងវិស័យរឿងក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនដដែល ជាមួយនឹងជីវិតឯកជនរបស់នាង។ ជាពិសេស តារាស្រីរូបនេះ ក៏តែងតែបង្ហាញនូវសម្រស់យ៉ាងស្រស់ល្អឯក ដែលធ្វើឲ្យហ្វេន សរសើរមិនដាច់ពីមាត់ ដែលអាចរក្សា នូវសម្ផស្សបានស្ថិតស្ថេរ គ្មានប្រែសូម្បីតែបន្តិច។

ក្នុងនោះដែរ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែង ក្រោយឃើញ មិត្តភក្តិរបស់នាង ដែលជាតារាដូចគ្នា គឺកញ្ញា ណាតាយ៉ា បានជូនបាច់ផ្កាមួយបាច់យ៉ាងធំ និងរបស់ពិសេសមួយ គឺចិញ្ចៀនពេជ្រមួយវង់។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេររៀបរាប់ថា៖

ស្គាល់​គ្នា​យូរ​ហើយ​មិន​ស្មានថា​ចេះ​ Surprise អូនដល់​ថ្នាក់​នឹង​សោះ ធ្វើ​សុី​ផ្លូវ​អារម្មណ៍ យ៉ាង​សាហាវ លេង​វគ្គ​ឈុត​ធំ​ម៉ង​ឡេីង​នេះ ️baby nattyaសំខាន់​ទិញ​របស់​ឲ្យ អូនត្រូវចិត្តទៀត(គឺ​បាច់​ផ្កា​កុលាបគាត់​ឃើញ​អូនsad ក៏​ទិញ​កាដូ មក​លួងចិត្ត​អូន បេីដឹងថាsad មាន​កាដូ​ លួងចិត្ត​ចឹង​sadរាល់ងៃហេីយ ធ្វើ​ឲ្យគេ​ រំភើប​មិន​ដឹងខ្លួនស្រលាញ់​ពេញ​បេះដូង​។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យហ្វេន មានអារម្មណ៍ច្រណែននឹងនាង យ៉ាងខ្លាំង ក្រោយមានមិត្តភក្តិល្អយ៉ាងដូច្នេះ ហើយថែមទាំង យល់ចិត្ត ដល់ថ្នាក់ទិញចិញ្ចៀនពេជ្រ ឲ្យពាក់លេងទៀតផង។ អ្នកណា មិនចាប់អារម្មណ៍ លេងសុទ្ធលួងចិត្ត ចិញ្ចៀនម្លឹងៗនោះ?

Related posts

Leave a Comment