សម្តេច ហ៊ុន សែន និងធ្វើការអញ្ជើញទៅអាមេរិក ជួបប្រជុំជាមួយលោក ដូណាល់ ត្រាំ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

ពីលើវេទិកាពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និង២២នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នៅខែមីនា ឆ្នាំ២០២០នេះ សម្តេចនឹងអញ្ជើញសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដំណើរទៅសហរដ្ឋអាមេរិកនេះ សម្តេចនឹងអញ្ជើញទៅវាយកូនហ្គោល នៅឡាវេហ្គាស ហើយជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ក្នុងដំណើរទៅកាន់ទឹកដីអាមេរិកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកផងដែរ។ សូមទស្សនាវិដេអូខាងក្រោន៖

Related posts

Leave a Comment