ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបយល់ច្បាស់ហើយ មនុស្សគ្រប់រូបដែលកេីតមកនេះ មានព្រេងវាសនា រូបសម្ផស្ស អាយុកាល និងលាភសំណាងមិនដូចគ្នានោះទេ ដោយព្រហ្មលិខិតបានតាក់តែងមកខុសៗគ្នា ដោយអ្នកខ្លះកេីតមកចំគ្រួសារអ្នកមាន និងអ្នកខ្លះទៀតកេីតមកចំគ្រួសារអ្នកក្រ តែមិនត្រូវអស់សង្ឃឹមនោះទេ ត្រូវតែមានការខិតខំរៀនសូត្រ និងតស៊ូជម្នះឧបសគ្គក្នុងជីវិត នោះយេីងប្រាកដជាអាចកែប្រែវាសនានៅថ្ងៃណាមួយជាក់ជាមិនខានឡេីយ។ដោយឡែក បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ អាចារ្យ ក្មេង ដែលគាត់ជាអ្នករត់ម៉ូតូកង់បី PassApp ម្នាក់ បានមានការរៀបរាប់ឲ្យដឹងថា៖«អាណិតគាត់ណាស់ ធ្វើការអោយគេ គេអត់បើកលុយអោយហើយអត់មានបាយហូបទៀត
មកហៅកង់បីខ្ញុំជិះពី តាខ្មៅមកកោះធំ ចម្ងាយប្រហែល៤០គ.ម អត់យកលុយគាត់ទេមើលទៅ គាត់ពិបាកណាស់»។ទន្ទឹមនឹងអំពេីល្អនេះដែរ ត្រូវបានទទួលនូវការកោតសរសើរពីមហាជនជាច្រើនជាមួយទឹកចិត្តដ៏ប្រពៃ ខណៈដែលគាត់មិនមែនជាអ្នកមានអីនោះទេ គ្រាន់តែគាត់មានជីវភាពប្រសើរជាងបុរសខាងលេីនេះតែប៉ុណ្ណោះ នេះជាការលើកឡើងដោយផ្ទាល់ពីម្ចាស់កង់បីរូបនេះ តាមរយៈការខមិននៅលេីបណ្ដាញសង្គមហ្វេសប៊ុក។ជាក់ស្តែង ម្ចាស់កង់បីរូបនេះក៏បានមានការបញ្ជាក់ទៀតថា បុរសដែលគាត់បានដឹកនេះមិនមានស្បែកជើងពាក់ លុយ និងទូរស័ព្ទប្រេីប្រាស់នោះទេ
ហេីយចំពោះមូលហេតុដែលគាត់មិនជិះឡានឈ្នួលដោយអាចចំណាយអស់ប្រាក់តិចនោះ ដោយសារតែគេឃេីញរូបរាងគាត់មិនសមរម្យ និងមិនមានលុយ ទេីបបានគេមិនដឹកតែម្តង។ក្នុងនោះដែរ ក៏មានមតិមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់បានលេីកឡេីងថា៖«បើជ្រុលជាចិត្តល្អចឹងហើយ មិនបាច់ជូនគាត់ទៅទេ។ អោយលុយគាត់ជិះឡានទៅ ពីតាខ្មៅទៅកោះធំមិនដល់១មុឺនរៀល ទេ។ ហើយទិញបាយមួយប្រអប់អោយគាត់ទៅ វាចំណេញជាងជូនគាត់ទៅទៀតផង ពិតជាគួរឲ្យអាណិតណាស់»។ប្រភព៖ ហ្វេសប៊ុក