វីវរហើយ បើជនជេប្រមាថមិនចេញសុំទោស ២៤ម៉ោង នោះលោក ហេង ឡុង នឹងចាត់ទៅតាម..

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយយុវជនជាពលករប្រទេសកូរ៉េមួយក្រុម បានថតពីទិដ្ឋភាពច្រៀងរាំ របស់ក្រុមអ្នកសិល្បៈ ដោយដឹកនាំដោយលោក ហេង ឡុង និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ដោយឡែកយុវជននោះបានបង្ហោះវីដេអូនិងប្រើពាក្យពេជន៏ដៀលខ្មែរថាពូជខ្មែរ និងហ្សេនខ្មែរទៅណាមិនថ្លៃថ្នូរ។ ក្រោយមកលោកហេង ឡុង និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េ លេីករណីលួចថតវីដេអូ ដោយគ្មានការអនុញ្ញាត និងជេរប្រមាថលេីសិល្បករខ្មែរ។

ប៉ុន្នានម៉ោងនេះបន្តិចលោកហេង ឡុង បានបង្ហោះឲ្យដឹងថា”ខ្ញុំសូមជំនួសមុខឲ្យក្រុមសិល្បករសិល្បការិនីដែលរងការប្រមាថ និងពលរដ្ឋខ្មែរដែលប្រឆាំងការប្រមាថលើជាតិសាសន៍ខ្លួនឯង គឺយេីងខ្ញុំផ្ដល់ឱកាសដល់ក្រុមដែលជេរប្រមាថជាតិសាសន៍ឯង ឱ្យចេញមុខមកសុំទោសជាសាធារណៈ ក្នុងរយៈពេល២៤ម៉ោង។បើពុំនោះទេ យេីងខ្ញុំនឹងប្រើសិទ្ធិដើម្បីទាមទារមកវិញនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរតាមផ្លូវច្បាប់ របស់ពូជសាសន៍ខ្មែរ និង សិល្បករសិល្បការិនី។

Related posts

Leave a Comment