ម្សិលមិញនេះ នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “ស៊រ” បានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនដែលឈឺជំងឺ កូរ៉ូណា បានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តជាសះស្បើយ១០០ភាគរយហើយ។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖
“អបអរសាទរ ទីបំផុត បុរសជនជាតិចិនដែលឈឺជំងឺ កូរ៉ូណា បានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តជាសះស្បើយ១០០ភាគរយហើយ ឥឡូវជនជាតិចិនត្រូវត្រឡប់ទៅប្រទេសចិនវិញបន្ទាប់ពីជួបសំណេះសំណាលជាមួយឯកឧត្ដមរដ្ឋមន្ត្រីរួច….
សូមបញ្ជាក់ផងដែលថា នៅព្រឹកនេះ ឯកឧត្តម សាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏អញ្ញើញមកជួបសំណេះសំណាលផ្ទាល់ជាមួយជនជាតិចិនដែលឈឺជំងឺកូរ៉ូណា បានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ….៕ សូមអរគុណ !”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក Huy Bunleng News បានប្រាប់ឲ្យដឹងថា៖ “« លាហើយ អរគុណកម្ពុជា » -បុរសជនជាតិចិនដែលជាពីជំងឺកូរ៉ូណា និងគ្រួសារបានចាកចេញពីសណ្ឋាគារឃ្វីនកូក្រុងព្រះសីហនុហើយ ដើម្បីឡើងយន្តហោះទៅប្រទេសចិនវិញនៅយប់ថ្ងៃ១១កុម្ភៈ២០២០នេះ ៕”៕