ប្រវត្តិជូរចត់ក្រោយភាពជោគជ័យ ៖ តារា​ចម្រៀង ព្រាប សុវត្ថិ រៀបរាប់អួលដើមក កម្សត់ដូចសត្វធាតុតែពីរនាក់ម្ដាយ (មាន​វីដេអូ)

(ភ្នំពេញ)៖ កំពូលតារាចម្រៀងក្នុងទ្រនំហង្សមាសលោក ព្រាប សុវត្ថិ ដែលទស្សនីយ​ភាព​​បានឃើញពីការជោគជ័យយ៉ាងខ្លាំងក្នុងអាជីពរបស់ខ្លួន ព្រមជាមួយ​ការគាំ​ទ្រ​គ្រប់​ស្រទាប់ មិនថាយុវវ័យ ហាក់មិនស្រកសម្លេងបើទោះជាមានវ័យជ្រេបន្ដិចក្ដី។ ទន្ទឹមនឹងនោះ អ្វីដែលគ្រប់គ្នាស្ទើរនឹកស្មានមិនដល់ ប្រវត្តដ៏ជូរចត់នូវពីក្រោយ​ខ្នង​នៃ​ភាព​

ជោគជ័យរបស់តារាចម្រៀងរូបនេះ ស្ដាបហើយច្បាស់ស្រក់ទឹកភ្នែក នឹកគិត​អាណិត និងកោតសរសើរពីឆន្ទៈដ៏មោះមុត តស៊ូពីរនាក់ម្ដាយ និងកូន ខណៈ​លោក​ឪ​ពុក​​មានគុណមិនស្គាល់មុខសូម្បីតែរូបថតពុំមានបន្សល់ ដោយក្នុងសម័យ​ប្រល័យ​ពូជសាសន៍ពុលពត កុហុក ថាយកទៅអប់រំតាំងពីកើតមួយថ្ងៃពីផ្ទៃម្ដាយ ប៉ុន្តែបែរបាត់​ដំណឹង

រហូតមកទល់ពេលនេះ។ ក្នុងប្រវត្តដ៏ជូរចត់នេះ លោក ព្រាប សុវត្តិ បានរៀបរាប់ទាំងអួតដើមក ទម្រាំមក​ដល់ថ្ងៃ​នេះ ជីវិតដូចសត្វធាតុ ប៉ុន្តែក៏អរគុណអ្នកម្ដាយ ដែលខិតខំប្រឹង​ប្រែងគ្រប់ឧបសគ្គ​ដើម្បីខ្លួន ឱ្យជោគជ័យមានថ្ងៃនេះ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment