បន្ទាប់ពីផ្ទុះរឿងប្រពន្ធដើម អុកឡុកមង្គលការប្តី និងខាងប្តីបានដាក់ពាក្យបណ្តឹងប្រពន្ធដើមរួចមក ស្រាប់តែពេលនេះខាងប្រពន្ធដើមបានចេញមុខបកស្រាយ នូវរឿងរ៉ាវទាំងអស់ថា

កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុការណ៏មួយបង្កភាពភ្ញាក់ផ្អើល និងកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលហេតុការណ៏មួយនេះ កើតឡើងស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រោះតែបុរសម្នាក់ បានលួចទៅរៀបការជាមួយនារីម្នាក់ទៀត ទាំងដែលខ្លួនមានប្រពន្ធ និងកូនរួចទៅហើយ ប៉ុន្ដែភាគីទាំងសងខាងបានលេងលះគ្នាហើយ តែមិនទាន់ដាច់ស្រេច។

ក្នុងនោះដែរ បើតាមរយៈកិច្ចសំភាសន៏របស់ក្រុមអ្នកសារព័ត៍មាន ជាមួយប្អូនស្រីដែលជាប្រពន្ធដើម បាននិយាយរៀបរាប់ឱ្យមហាជនបានដឹងថា៖” ប្ដីរបស់ខ្ញុំមានឈ្មោះ លី ច្រាយ មានមុខរបបជាអ្នកលក់ត្រី នៅផ្សារជាមួយនឹងខ្ញុំ បច្ចុប្បន្នពួកយើងនៅជំពាក់លុយធនាគារ ចំនួន ២កន្លែង ដែលមួយកន្លែង ៩,០០០ដុល្លារ និងធនាគារមួយកន្លែងទៀត ចំនួន ២៥,០០០ដុល្លារ ហើយមានជំពាក់អ្នកលក់ត្រីដូចគ្នាចំនួន ២នាក់ ដែលម្នាក់គឺ ៦០លានរៀល និងម្នាក់ទៀត ៦៨លានរៀល ដែលលុយជំពាក់ទាំងអស់នេះ គឺជាបំណុលរួម រួចគាត់បានចុះចេញពីផ្ទះ អត់មានព្រមដោះស្រាយជាមួយខ្ញុំនោះទេ ហើយថែមទាំងលួចការស្រីថ្មីទៀតផង”។

ដោយឡែក ក្រោយភាគីខាងប្រពន្ធចុង បានចេញបកស្រាយ កាលពីថ្ងៃទី០៩ រួចមក នាពេលនេះ ថ្ងៃទី១១ ខែកុម្ភៈ នារីជាប្រពន្ធដើម បានចេញបកស្រាយម្ដងទៀតហើយ ជាមួយនឹងសារព័ត៍មាន TNB ដែលមានលោក ប៊ុន រឿន ជាអ្នកសំភាសន៏ផ្ទាល់។ ក្នុងនោះដែរ នាងបានរៀបរាប់ឱ្យដឹងថា៖”ពីដំបូងឡើយ ប្ដីខ្ញុំជាមួយខ្ញុំ មិនចេះរកម្មរកុះគ្នានោះឡើយ រកសុីជាមួយគ្នាធម្មតា តែពីដំបូងឪពុកម្ដាយរបស់ខ្ញុំ គឺជាអ្នកធ្វើស្រែចំការ មិនទាន់ចេះជួញដូរត្រីនោះឡើយ ដំបូងឡើយខ្ញុំធ្វើចំការជាមួយប្ដីរបស់ខ្ញុំ និងជាមួយពុកម៉ែ ដល់ពេលបានប្រហែល២ឆ្នាំ ខ្ញុំបានបង្កើតមុខរបបមួយទៀត គឺចិញ្ចឹមត្រី ដោយដំបូងខ្ញុំចិញ្ចឹមតែបន្ដិចនោះទេ ព្រោះមិនទាន់មានលិទ្ធភាពគ្រប់គ្រាន់ ហើយពួកយើងមិនដែលរកម្មរកុះគ្នានោះទេ។

រហូតរកសុីយូរទៅ បែកគំនិតដាក់ចិញ្ចឹមត្រីរាងច្រើន ទើបលក់ទៅចំនេញ ក៏ទិញបានរថយន្ដមួយគ្រឿង ដែលឡានមុនដំបូង គឺឡាន ២.៥តោន ដោយទៅយកដឹកត្រី ពីស្រុកអង្គរបុរី យកមកលក់នៅស្អាង ដោយរកសុីធម្មតាជាមួយប្ដីប្រពន្ធ។ បន្ទាប់មកទៀត ខ្ញុំក៏បានដឹកត្រីរាងច្រើនទៅៗ ក៏ត្រូវការឡានធំជាងហ្នឹង ដូច្នេះខ្ញុំក៏បានទៅខ្ចីលុយធនាគារជាមួយគាត់ (ប្ដី) ដើម្បីយកលុយមកបន្ថែមទិញឡាន។ បន្ទាប់មកទៀត ពេលដែលខ្ញុំប្រមូលផលត្រីនឹងបានទៅ ខ្ញុំក៏បានទិញឡាន TACOMA ទាំងអស់ឡាន ២គ្រឿង ដែលមានដូចជា ឡាន ៥តោន និងរថយន្ដ TACOMA ដោយនាងខ្វះលុយបន្ដិចបន្ដួច ក៏យកលុយធនាគារមួយស្ថាប័នទៀត”។

នាងបានបន្ថែមទៀតថា៖”ប្ដីរបស់ខ្ញុំ ទើបតែក្នុងរយៈពេល ៦ខែនេះទេ ដែលរៀងប្លែកៗ ដោយពេលដែលគាត់រស់នៅជាមួយខ្ញុំនេះ គឺចេះតែរករឿងឈ្លោះ ហើយដើរលេងចេញទៅក្រៅផ្ទះ ដល់ពេលគាត់ដើរ ៣-៤ថ្ងៃអស់ចិត្ដ ក៏ចូលផ្ទះវិញ ដោយអង្វរខ្ញុំត្រូវគ្នាវិញជាធម្មតា រួចក៏ត្រូវគ្នាវិញ ប៉ុន្ដែគាត់មិនសូវជួយរកសុីនោះទេ គឺចាប់តាំងពីពេលទិញរថយន្ដ TACOMA នោះមកម្លេះ។ ចំពោះរឿងលុយវិញ ធម្មតា ប្ដីប្រពន្ធតែងតែទុកចិត្ដគ្នា ដែលពេលមកដល់ផ្ទះ ខ្ញុំតែងតែអោយលុយទៅគាត់ យកទៅចាក់សោរទុក ហើយដល់ពេលរៀបចំលុយមើលវិក័យប័ត្រ គឺស្រាប់តែបាត់ ដោយវិក័យប័ត្រណាមានចំនួនទឹកលុយច្រើន គាត់យកទុកចាយ ដើរលេងផឹកសុីជាដើម”។

Related posts

Leave a Comment