Connect with us

កម្សាន្ត

ម្ដាយ​ធ្លាប់​ធ្វើការ​សំណង់ ស្កាត់​ទៅ​មើល​កូន​ច្រៀង​, សួ វិចិត្រ និយាយ​បែបនេះ ទៅកាន់​គាត់​ថា​…

Published

on

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីរាត្រីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ លោក សួ វិចិត្រ បានសម្រេចនូវក្ដីស្រមៃរបស់ខ្លួន ដែលបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ ក្រោយពីធ្វើការប្រឡងប្រជែងនឹងបេក្ខភាពខ្លាំងៗជាច្រើនវគ្គនោះ ។

ជាមួយនឹងការទទួលបានពារង្វាន់ Beat The Best ដំបូងរបស់កម្ពុជានេះ លោក សួ វិចិត្រ បានធ្វើឲ្យបណ្តាអ្នកគាំទ្រវិស័យចម្រៀងជាច្រើន មានការំភើបចិត្តជំនួស និងបានធ្វើការអបអរសាទរព្រមទាំងសម្តែងនូវការពេញចិត្តចំពោហ ម្ចាស់ពានរូបនេះជាខ្លាំង ព្រោះថាលោក វិចិត្រ គឺជាបេក្ខជនដ៏លេចធ្លោ ពោរពេញដោយសមត្ថភាព និងធ្វើបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ ។

ភាពជោគជ័យមួយនេះ មិនមែនជាសំណាង ឬក៏ជាភាពចៃដន្យនោះឡើយ ប៉ុន្តែវាគឺជាការផ្តល់ឲ្យយ៉ាងសុក្រិតពីទស្សនិកជនតាមរយៈការបោះឆ្នោតជាសំឡេងសារគាំទ្រ នេះជាគោលបំណងធំបំផុតមួយក្នុងកម្មវិធីដែល សួ វិចិត្រ បានប៉ងប្រាថ្នាចាប់តាំងពីថ្ងៃដំបូងនៃការឈានជើងចូលប្រឡង ។

សួ វិចិត្រ ធ្លាប់បានបញ្ជាក់នៅមុនពេលក្លាយជាម្ចាស់ពានថា ការខិតខំរបស់ខ្ញុំគឺដើម្បីម្តាយ និងប្អូនដើម្បីដណើមជ័យជំនេះ និងត្រូវតស៊ូក្លាយជាតារាហង្សមាសឲ្យបាន ហើយទីបំផុតការតាំងចិត្តរបស់ សួ វិចិត្រ ក៏លេចចេញជាផ្លែផ្កាពិតប្រាកដមែន ។

សួ វិចិត្រ មានវ័យ ២៧ ឆ្នាំ និងមានប្រភពមកពីខេត្តពោធិ៍សាត់ មុនក្លាយជាម្ចាស់ពានលោកច្រៀងតាមប៉ាមួយកន្លែងក្នុងខេត្តពោធិ៍សាត់ ខណៈគ្រួសារមានជីវភាពក្រលំបាកខ្លាំង ដោយាមានម្តាយ និងប្អូនស្រីជាកម្មករសំណង់នៅខេត្តព្រះសីហនុ ។

ដោយហេតុថាចង់ចាកចេញពីភាពក្រីក្រ នឹងមិនចង់ម្តាយឲ្យប្អូនធ្វើកម្មករសំណង់តទៅទៀតនោះ ទើបរូបគេតាំងចិត្តថានឹងដណ្តើមជ័យជំនេះ ឬធ្វើជាតារាចម្រៀងនៅហង្សមាសឲ្យបាន ហើយនៅទីបំផុតបេក្ខជន មានដើមកំណើតមកពីខេត្តពោធិ៍សាត់រូបនេះ ក៏បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ដោយបានដណ្តើមបានជ័យជំនេះនឹងប្រាក់រង្វន់ដល់ទៅ 15,000,00 $ នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាស ។

ដោយឡែក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ លោក សួ វិចិត្រ បានបង្ហោះរូបភាពមួយសន្លឹក ហើយបញ្ជាក់បន្ថែមជុំវិញរឿងនេះថា៖ “ម៉ែមកមើលកូនយប់នេះតន្រ្តី Ganzberg ឆ្នេរឯករាជ្យ (ម៉ែមានតែមួយ ជីវិតគ្រួសារយើងលែងសូវពិបាកទៀតហើយ)” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

កាន់តែលេចធ្លោ ពេល សំណាង អេលីណា តុបតែងខ្លួនបែបនេះ

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ បវរកញ្ញាចក្រវាទជំនាន់ទី ៣ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៩ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចប់ការប្រកួតលើឆាកអន្តរជាតិភ្លាម រូបនាងក៏ទទួលបានការងារជាច្រើន ថែមទាំងបានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ ។

ទោះបីជា កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។

មួយវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សនាងវិញ គេឃើញថាតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតរូបរាងស្លឹម ហើយថែមទាំងមានកម្ពស់ខ្ពស់ថែមទៀតផងដែរ ។

យ៉ាងណាមិញ សំណាង អេលីណា តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រប្លែកភ្នែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលរូបនាងបានតុបតែងខ្លួនម្តងៗ គឺឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងណាស់ ។

ជាក់ស្តែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ សំណាង អេលីណា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាលង់នឹងសម្រស់នាងជាថ្មីម្តងទៀតហើយ ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ