ចាក់ដោតខ្លាំងណាស់! តារាចម្រៀងជេីងចាស់ សួស​ សងវាចា ពោលថា “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងជេីងចាស់ ល្បីឈ្មោះម្នាក់ គឺ លោក​ សួស​ សងវាចា​ នោះ។ បច្ចុប្បន្ន លោកមានវ័យ ៥៤ឆ្នាំ កំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែម សម្រាកនៅគេហដ្ឋានស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនអាចបន្តអាជីពរបស់ខ្លួនឡើយ ដោយសារតែជំងឺ។

ស្រាប់តែ ព្រឹកមិញនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញលោក បានបង្ហោះសារដ៏ចាក់ដោតអារម្មណ៍មួយថា៖ “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះសារលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត តារាចម្រៀងរូបនេះ ព្រមទាំងជូនពរឲ្យឆាប់ជាផងដែរ ៕

Related posts

Leave a Comment