បើគាំទ្រ បងប្អូនជួយស៊ែរម្នាក់មួយផង! ឯកឧត្តម គួច ចំរើន បង្កើតអោយមានចលនា ប្រឡងប្រណាំង ឃុំ/សង្កាត់ ដែលបំពេញការងារ និងផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ បានល្អ…

ឯកឧត្តម គួច ចំរើន បានផ្ដល់អនុសាសន៍ និងក្រើនរំលឹកដល់ មេឃុំ ចៅសង្កាត់ ត្រូវខិតខំបំពេញតួនាទីភារកិច្ច និងត្រូវផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយបានលឿន រហ័ស និងមានតម្លាភាព ។

នៅពេលដែលការបំពេញតួនាទីភារកិច្ច និងការបម្រើសេវាសាធារណៈ បានល្អ ប្រាកដណាស់ថា បងប្អូនប្រជាពលរដ្ឋ ពិតជាស្រឡាញ់ ពេញចិត្ត និងគាំទ្រ ជាក់ជាមិនខាន ។ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានប្រកាសអោយមានចលនា ប្រឡងប្រណាំង ឃុំ/សង្កាត់ ដែលបំពេញការងារ និងផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ បានល្អ នៅឆ្នាំ២០២១ និងទទួលបានការលើកទឹកចិត្ត ។

ចលនានេះ និងបានជាប្រយោជន៍ដល់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋានឃុំ/សង្កាត់បានល្អប្រសើរ ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើង ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ ។

Related posts

Leave a Comment