គួរឲ្យអាណិតលោកតាណាស់! ២ ទៅ ៣ថ្ងៃ លោកតាដើររើសអេតចាយបានតែ ៥ពាន់រៀលទេ ពេលនេះមានសំណាងបានជួប ថៅកែហាងពេជ្រ តាមផ្លូវ លោកស្រីសន្យាថា…(មានវីដេអូ)

លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រម្នាក់ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈកិច្ចការមនុស្សធម៌របស់លោកស្រី ដែលតែងតែធ្វើញឹកញាប់ ជូនចំពោះអ្នកកំពុងត្រូវការចាំបាច់ តាមភាពជាក់ស្តែង។ ទង្វើរទាំងនេះហើយ ដែលជាគំរូល្អ សម្រាប់ពលរដ្ឋផ្សេងៗទៀតផងដែរ បើទោះរកស៊ីមានបានយ៉ាងណា ក៏នៅតែមិនរើសអើងដល់ជនក្រីក្រឡើយ។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ថៅកែហាងពេជ្រ រូបនេះ បានជួបលោកតាដ៏កំសត់ម្នាក់ ដើររើសអេតចាយតាមផ្លូវ។ លោកស្រីក៏បានបញ្ជាក់ឲ្យដឹងថា៖

“ស្លាប់ហេីយលោកអេីយ (វីដេអូចាក់ដោតខ្លាំង) នៅតាមផ្លូវ នាងខ្ញុំបានឃេីញលោកតាម្នាក់ កំពុងបណ្តេីរកង់​ ដល់ពេលទៅសួរគាត់ទៅគាត់ថា គាត់រេីសអេតចាយ​ ពីរបីថ្ងៃបាន5000រៀល ដោយសារខ្ញុំជាប់ភារៈកិច្ច ប្រញាប់ដូច្នេះ ខ្ញុំនឹងរកផ្ទះគាត់អោយឃេីញ ដេីម្បីទៅមេីលការរស់នៅរបស់គាត់ទៀត​ ហេីយនឹងជួយគាត់តាម អ្វីដែលខ្ញុំជួយបាន​ (សូមអោយក្រុមកាងារខ្ញុំរកគាត់ឃេីញឆាប់ៗទៅចុះ)”៕

Related posts

Leave a Comment