មិនធម្មតា! តារាហ្វេសប៊ុកអ្នកនាង Love Riya គ្រាតលេងក្នុងវីដេអូ តម្លៃរហូតដល់ទៅ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបស្គាល់ច្បាស់ហើយ តារាហ្វេសប៊ុក អ្នកនាង Love Riya សាច់សខ្ចីរូបនេះ តែងតែ និយមលេងស្ទាយ៍តែងខ្លួនខ្លាំង អមជាមួយនឹងគ្រឿងពេជ្រយ៉ាងចាំងភ្នែក រាល់ពេលLive គ្រប់ពេល សុទ្ធតែម៉ូតស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង។ដោយសារតែភាពតស៊ូ បានធ្វើឲ្យអ្នកលក់Online អ្នកនាង Love Riya កាន់តែមានបានខ្លាំង មានទ្រព្យស្តុកស្តម្ភឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមហាជនជាច្រើនសរសើរ និងពេញចិត្តចំពោះភាពតស៊ូទាំងថ្ងៃយប់របស់នាងតែម្តង។ជាក់ស្តែងកាលពីពេលថ្មីៗនេះ

ក៏ស្រាប់តែលេចឡើងនូវតម្លៃគ្រឿងពេជ្រមួយឈុត ដែលគ្រាន់តែជាឈុតដែលនាងពាក់ថតLive វីដេអូលេងៗប៉ុណ្ណោះ ដោយមួយឈុតនេះពិតជាស្អាតខ្លាំង ដាំត្បូងពេជ្រតូចធំជាច្រើនគ្រាប់ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ អាចទិញផ្ទះបានមួយល្វែង ពោលគឺមួយឈុតមាន ខ្សែ.ក ក្រវិល តម្លៃ៩៥,៥៥០ដុល្លារឯណោះ ជាក់ស្តែង ទាំងនេះ គឺជាតម្លៃម្ចាស់ហាងបានបង្ហាញប្រាប់។ យ៉ាងណាមិញ ទន្ទឹមនឹងនេះដែរ

ហ្វេនជាច្រើនសឹងតែបើកភ្នែកធំៗ ដែលនាងចំណាយច្រើនទៅលើគ្រឿងអលង្ការ ដើម្បីពាក់លម្អខ្លួនថ្លៃខ្លាំងយ៉ាងដូច្នោះ ស្របពេលដែលនាងពាក់ច្រើនឈុត និងដូរគ្រប់ម៉ូតទៅហើយ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment