ស្ងាត់ៗ លោកK01 បានបង្កើតមុខជំនួញថ្មីរបស់ខ្លួនយ៉ាងធំ គឺបើកហ្គារ៉ាសលក់រថយន្ត ដោយបងប្អូនអាចបង់រំលស់បាន នឹងទទួលបានតម្លៃពិសេស

លោក K01 ប្រិយមិត្ត និងមហាជនប្រាកដជា បានស្គាល់ច្បាស់ រួចមកហេីយ ដែលលោកគឺជា ចាងហ្វាង សារព័ត៌មាន Satawath fc20 និងជាអ្នកសារព័ត៌មានមួយ រូប ដែលហ៊ាននិយាយរិះគន់ចំៗ ខ្លាំងៗមិនសំចៃមាត់ នៅក្នុងបណ្តាញសង្គមហ្វេសបុក ហេីយលោកក៏មាន អាជីវកម្ម ពុះ ដីឡូលក់ផងដែរ។

ក្នុងពេលបច្ចុប្បន្ននេះ លោក K01 ពិតជាទទួលបានភាពជោគជ័យជាខ្លាំង មិនថាតែក្នុងវិស័យសារព័ត៌មាន និងវិស័យ អចលនទ្រព្យនោះទេ ដែលទាំងអស់នោះហើយសុទ្ធសឹងតែជាជំនួញផ្ទាល់ខ្លួនរបស់លោក ដោយពិតជាគាំទ្រ និងធ្វេីឲ្យ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះជោគជ័យដ៏ធំមួយនេះ។

យ៉ាងណាមិញ បន្ទាប់ពីមុខជំនួញខាងលើ ទទួលបានជោគជ័យជាខ្លាំងរួចមក ស្រាប់តែមុននេះបន្ដិច នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក K01 បានបង្កើតមុខរបបថ្មីមួយទៀតហើយ ដែលបានបើកការ៉ាស់លក់រថយន្ដ ដោយចូលភាគហ៊ុនជាមួយគេ។ ក្នុងនោះដែរ លោក K01 បានសរសេរប្រាប់ឱ្យដឹងថា៖

“ថ្ងៃនេះ បានចុះ MOU ជាមួយសម្លាញ រដ្ឋានឹងសោស៊ីនួនដោយចូល ហ៊ុន50+50 ហើយ ដាក់ឈ្មោះហ្គារ៉ាសថា K01រដ្ឋាទិញលក់នឹងជួសជុល រថយន្ត គ្រប់ប្រភេទ សង្ឃឹមថាបងប្អូនមានបំណងចង់ទិញឡានជិះ បង់រំលស់ សូមទាក់ទងនឹងខមិនម្នាក់មួយ នឹងទទួលបានតម្លៃពិសេស អរគុណបងសម្បត្តិមេធាវី ដែលបានមកជួយធ្វើជាសាក្សី”។

Related posts

Leave a Comment