គួរឲ្យអាណិតប្អូនស្រីខ្លាំងណាស់ ប្អូនស្រីនិយាយថាខ្ញុំអត់ខ្មាស់គេទេ ដែលពាក់អាវរហែក ទៅសាលារៀន ព្រោះខ្ញុំចង់រៀន ចង់មានចំណេះដឹងដូចមិត្តភក្តិដែរ

ក្នុង​សង្គម​ខ្មែរនាពេល​បច្ចុប្បន្ន​នេះ​ យេីងសង្កេតឃេីញថា​ មានក្មេង​អនាថា​ និង​កុមារ​រស់​ក្នុង​ជីវភាព​ក្រីក្រ​ជាច្រើន​ បាននឹងកំពុងតែ​ទទួលរង​នូវ​កង្វះ​ទីលំនៅ​ គ្មាន​អាហារ​ហូប​ចុក​ គ្មាន​ការ​អប់រំ​ព្រានប្រដៅ​ គ្មាន​ភាព​កក់ក្តៅ​ពី​គ្រួសារ​ និង​ឪពុកម្ដាយ​​ ថែមទាំង​ត្រូវ​បាន​សង្គម​មានការស្អប់ខ្ពេីមទៀតផង​ ដែលនេះ​ពិតជា​រឿងមួយ​ ដ៏គួរឲ្យ​អាណិតដល់​ពួកគាត់ខ្លាំងណាស់។

ដោយឡែក​ រូបភាព​ប៉ុន្មាន​សន្លឹករបស់ក្មេងស្រីជា​សិស្សានុសិស្ស​ម្នាក់នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជនជាច្រើន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ ជាពិសេស​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ផ្ទាល់​តែម្តង​ ដោយមានការចុចស៊ែរ​ចែករំលែកតៗគ្នា​យ៉ាង​ព្រោងព្រាត​ ដោយសារ​តែ​មាន​ក្តី​អាណិតអាសូរ​ដល់ក្មេងស្រីរូបនេះ​ជា​ពន់ពេក​ផងនោះ​។

ក្នុង​នោះដែរ​ អ្នកគ្រូ​​ចិត្ត​ធម៌​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Channy Morng ក្រោយ​ពី​បានឃេីញ​នូវ​ទិដ្ឋភាព​ដ៏​គួរឲ្យ​ អា ណោចអា ធ័ម ​របស់ក្មេងស្រីក្នុង​រូបនេះរួចមក​ ក៏បាន​មាន​ការលេីកឡេីងថា៖«អាណិតគាត់ណាស់ គាត់និយាយ”ខ្ញុំអត់ ខ្មា ស់ ទេដែលពាក់អាវ រ ហែ ក ទៅសាលារៀន ព្រោះខ្ញុំចង់រៀន ចង់មានចំណេះដឹងដូចមិត្តភក្តិដែរ”។

គូសបញ្ជាក់​ថា​ ក្មេង​ស្រី​ដ៏​គួរឲ្យ​អាណិត​រូបនេះ រៀននៅសាលាបឋមសិក្សាតាវែងលើ ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី។ បេីសិន​ជា​ប្រិយមិត្ត​មានបំណងចង់ជួយ អាច​ទំនាក់ទំនង​ទៅកាន់​អ្នក​គ្រូ​របស់​ក្មេង​ស្រី​រូប​នេះ​ផ្ទាល់​តាម​រយៈ​ហ្វេសប៊ុក​ដូច​ដែរ​ក្រុម​ការងារ​ Khmer Osja យេីងខ្ញុំ​បាន​ជម្រាប​ជូន​ពីខាងដេីមនេះ​។

Related posts

Leave a Comment