ភ្នំពេញ ៖ បងប្អូនប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ចំពោះ បុរសជាជនបរទេសម្នាក់រួមជាមួយនិងក្រុមគ្រួសារ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប និងជាមហាអំណាចពិភពលោក មករស់នៅក្នុងព្រៃជ្រៅ ដេីម្បីជួយអភិរក្សទៅដល់សត្វព្រៃ និងការពារព្រៃឈើដែលកំពុងតែទទួលរងនូវការកាប់បំផ្លាញនាពេលបច្ចុប្បន្ននេះ។សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា ជនបរទេសម្នាក់នេះមានឈ្មោះថា Ben Davis គាត់បានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់
ជាមួយនិងក្រុមគ្រួសារបាននឹងកំពុងតែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ ដេីម្បីចូលរួមអភិរក្សដល់សត្វព្រៃ និងការពារព្រៃឈេី។គួររំលឹកថា លោក តាន់ គីមសួរ ដែលបងប្អូនបានស្គាល់គាត់តាមរយៈកិច្ចការងារសង្គម និងការងារសប្បុរសធម៌ជាច្រើននោះ ធ្លាប់បានចេញមុខប្រកាសស្វែងរកជំនួយ ដេីម្បីយកថវិកាជួយសម្រួលទៅដល់ជីវភាពលោក Ben Davis ដែលជាសកម្មជនការពារសត្វព្រៃ និងអភិរក្សព្រៃឈើ កំពុងតែទទួលរងនៅការខ្វះខាតជាខ្លាំងនោះ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក តាន់ គីមសួរ ដែលកាលពីម្សិលមិញនេះ បានបញ្ជាក់ឲ្យដឹងថា៖«សូមថ្លែងអំណរគុណចំពោះបងស្រី Nisaដែលបានឧបត្ថម្ភជាថវិកាចំនួន២លានរៀល ដើម្បីសម្រួលដល់កិច្ចការអភិរក្សព្រៃឈើរបស់លោក បេន សូមជូនពរឲ្យបងស្រីជួបប្រទះតែសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារជារៀងរហូត»។ប្រភព៖ហ្វេសប៊ុក