កូនល្អ! គ្រាន់តែបញ្ចប់កម្មវិធីថតភ្លាមអ្នកនាង សុគន្ធ នីសា ចុះមក Surprise ថ្ងៃកំណើតម្តាយភ្លេតតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាស្រីដ៏មានប្រជាប្រិយភាពអ្នកនាងសុគន្ធ និសា កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង រីឯសម្រស់វិញក៏កាន់តែស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ​ យ៉ាងគួរឲ្យសរសើរបំផុត។ស្របពេលដែលបច្ចុប្បន្ននេះ មានហាងឆេង និងភាពភាពមមាញឹកនៅក្នុងការងារខ្លាំងបែបណាក្តី ក៏ប៉ុន្តែតារាស្រីរូបនេះមិនភ្លេចមើលថែ និងផ្តល់ស្នាមញញឹមទៅកាន់អ្នកមានគុណនោះទេ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកម្តាយជាទីស្រលាញ់ រំភើបខ្លាំង ក្រោយនាងបានធ្វើការSurprise នំខេកយ៉ាងពិសេស។

ទោះបីជាទើបតែមកពីថត និងឡើងឆាកហត់ទាំងយប់យ៉ាងណាក្តី ក៏ប៉ុន្តែនាងមិនភ្លេចSurprise អ្នកមានគុណ ធ្វើឲ្យគាត់រំភើបខ្លាំង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តង ដែលកូនស្រីជាទីស្រលាញ់បានធ្វើបែបនេះឡើងទាំងកណ្តាលយប់។ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនបង្ហាញការស្រលាញ់ និងពេញចិត្តយ៉ាងខ្លាំង ដែលតារាស្រីរូបនេះ បានធ្វើជាកូនល្អ ដែលជាគំរូល្អសម្រាប់ហ្វេនៗផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment