ទីបំផុតលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយមូលហេតុរឿងស្ទុះទៅវាយអ្នកថត ការពិតគឺមកពីចឹងសោះ…

ដូចដែលប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយយុវជនមួយក្រុម បានលួចថតពីទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ ដោយដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ។ ក្រោយមកក៏ផ្ទុះទំនាស់កាន់តែធំឡើងៗ ហើយក៏មានប្រតិកម្មជាច្រើនពីបុគ្គលល្បីៗ និងអ្នកលេងបណ្តាញសង្គមហ៊្វេកបុកបញ្ចេញមតិផ្សេងៗគ្នាមិនឈប់មិនឈរ។ យ៉ាងណាមិញចំពោះវិដេអូ ឬ

សកម្មភាពឧកញ៉ា ឡេង ណាវ៉ាត្រា ដែលក្នុងវិដេអូនោះលោកបានលោតស្ទុះមកវាយ តែសំណាងល្អណាស់ ដែលប្រពន្ធ និងលោក ហេងឡុងបានឃាត់ជាប់មិនអីមិនដឹងជាយ៉ាងណាទេ។ យ៉ាងណាមិញចំពោះសកម្មភាពខាងលើនេះ ស្រាប់តែនៅមុននេះបន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖«ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមធ្វើការបកស្រាយដោយក្តីគោរពជូនជ្រាបថា សកម្មភាពកាយវិការដែល ខ្ញុំបានចូលទៅនោះ ក្នុងគោលបំណងតែ១គត់គឺសូមរារាំង ការថតរបស់បងប្អូន នៅព្រលានអ៊ីនឆន ប្រទេស កូរ៉េ តែត្រូវបានបង ហេងឡុង រាំងដៃខ្ញុំ ហើយប្រពន្ធខ្ញុំក៏ទាញដៃខ្ញុំចេញព្រោះគាត់ខ្លាចឈ្លោះគ្នា ។ សូមគោរពអរគុណបងប្អូនទាំងក្នុងនិងក្រៅប្រទេស…..»៕

Related posts

Leave a Comment