ប្តីកំហួច! មានប្រពន្ធស្អាតរួមទាំងមានកូន២នាក់ បែរជាលួចទៅសែនជាមួយស្រីថ្មី ធ្វើឲ្យនាងកើតទុក្ខមិនសុខចិត្តក៏…(មានវីដេអូ)

ភ្នំពេញ៖​ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ នារីម្នាក់បានមករកអ្នកសារព័ត៌មានអោយជួយផ្សាយទាក់ទងនឹងប្ដីរបស់នាងលួចសែនជាមួយនឹងស្រីផ្សេង ខណះរស់នៅជាមួយនឹងនាងមានកូន២នាក់ ធ្វើអោយនាងកើតទុក្ខមិនសុខចិត្តព្រោះប្ដីរូបនោះបានទៅចោលនាង មិនតែប៉ុណ្ណោះថែមទាំងយកកូនទាំង២នាក់ទៅបាត់ទៀត​ ដោយមិនអោយរស់នៅជាមួយនាងទេ ដោយបុរសជាប្ដីនោះគិតថានាងមានជីវភាពខ្វះខាតខ្លាចគ្មានលទ្ធភាពចិញ្ចឹមពួកគេ។

នារីជាប្រពន្ធដែលរងទុក្ខឈឺចាប់ស្ទើរក្អួតឈាមនោះមានឈ្មោះ កន ចាន់ណាក់ អាយុ២៧ឆ្នាំ មុខរបរជាបើកហាងសាឡន ចំណែកប្ដីកំហូចដែលលួចសែនជាមួយស្រីថ្មីនោះមានឈ្មោះអេង ពៅ អាយុ៣៧ឆ្នាំ ជាអ្នកបកប្រែភាសាចិន អ្នកទាំងពីររស់នៅភូមិចំការឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯនារីដែលបុរសនោះលួចសែននោះពុំស្គាល់ឈ្មោះទេ រស់នៅម្ដុំផ្សារព្រៃ។

ដំណើររឿងហេតុ៖ នារីរងគ្រោះខាងលើនិងបុរសជាប្ដីបានរៀបការរស់នៅជាមួយគ្នាអស់រយះពេល៨ឆ្នាំហើយ ដោយបន្សល់ទុក្ខបានចំណងដៃនូវកូនចំនួន២នាក់ ស្រី១ប្រុស១ ដោយនៅថ្ងៃប្ដីរបស់នាងមានអាកប្បកិរិយាប្លែកធ្វើអោយនាងមានការសង្ស័យរហូតតាមដាននឹងដឹងថាប្ដីមានស្រី ដោយនៅផ្ទះមួយយប់ បាត់បីបីយប់​​ ហើយចាប់ពីពេលនោះមកប្ដីនាងចាប់ផ្ដើមប្រើពាក្យសំដីមិនសមរម្យមកលើនាង ថែមទាំងពេលខ្លះបានប្រើប្រាស់អំពើហឹង្សារលើនាងទៀតផង ទើបនាងបានសម្រេចចិត្តសុំប្ដីរូបនោះលែងលះគ្នា ប៉ុន្តែមិនបានប៉ុន្មានស្រាប់តែប្ដីនោះបានមកយំអង្វរសុំនាងជុំគ្នាវិញពេលនោះនាងក៍ទន់ចិត្ក៍រស់នៅជុំគ្នាវិញ ស្រាប់តែបុរសជាប្ដីនោះលេង១ក្បាច់ធំ ដោយទៅលួចសែនជាមួយស្រីថ្មីនោះតែម្ដងធ្វើអោយនាងឈឺចាប់ស្ទើរក្អួតឈាម និងទឹកភ្នែកជារៀងរាល់ថ្ងៃ ដោយមិនតែប៉ុណ្ណោះកូនទាំង២ជាទីស្រលាញ់របស់នាងត្រូវបុរសជាប្ដីនោះយកទៅបាត់ទៀត ។

ប្រិយមិត្តជាទីរាប់អាន ទោះជាយ៉ាងណានេះគ្រាន់តែជាព័ត៌មានដែលយើងទទួលបានពីភាគីខាងប្រពន្ធតែប៉ុណ្ណោះ ដូច្នេះរឿងរ៉ាវខាងលើនេះពិតឬយ៉ាងណានោះសូមអោយភាគីបុរសជាប្ដីនោះចេញមុខបកស្រាយផងតើដូចការរៀបរាប់របស់នារីជាប្រពន្ធដែរឬទេ? ដើម្បីអោយប្រិយមិត្តដឹងសខ្មៅទាំងអស់គ្នា ។

Related posts

Leave a Comment