ល្អខ្លាំងណាស់! ទំនេរពីការសិក្សា សិស្ស នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ នាំគ្នាដាំបន្លែធម្មជាតិ គ្មានជាតិគីមី ហើយយកទៅលក់ ដើម្បីយកលុយ ទិញ​សៀវភៅ ​ដាក់​ក្នុង​បណ្ណាល័យ (មានវីដេអូ)

ថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យបានធ្វើនូវសកម្មភាពមួយគឺលក់ បន្លែធម្មជាតិ គ្មានជាតិគីមី ដើម្បីយកថវិកា ដែលបានពីការលក់នេះ ទៅទិញ​សៀវភៅ និង​សម្ភារ​សិក្សា​ផ្សេងៗ​ដាក់​ក្នុង​បណ្ណាល័យ ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​របស់​សិស្ស​ ដែលដាក់លក់ជារៀងរាល់ថ្ងៃអាទិត្យ ទីតាំង សួនច្បារក្រុងសំរោង។

បន្លែ​ដែលបានដាក់លក់ ទាំងនោះ​ រួមមាន ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃក្តោប ត្រកួន និង​សាលាដ​ជាដើម ដែល​ដាំ​នៅមុខ​អគារសិក្សា​ហើយ ថែទាំ ស្រោច​ទឹក​២​ដង​ក្នុង​មួយថ្ងៃ ដោយ​សិស្ស​ថ្នាក់​ទី​១០ ទី​១១ និង​សិស្ស​ថ្នាក់​ទី​១២។​ ដូចនេះ សូមបងប្អូន បើបានឃើញហើយ សូមជួយគាំទ្រពួកគាត់ផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment