ហួសចិត្តណាស់! គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បន្លំលួចទូរស័ព្ទដៃសិស្សសាលាក្នុងហាងកាហ្វេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ វេលាម៉ោង១៣.៣០នាទី មានករណីបុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនភាសាអង់គ្លេស បានលួចទូរស័ព្ទម៉ាកIphone 7plusពីសិស្សសាលានៅចំណុច ក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ។ បុរសលួចនោះឈ្មោះថា ភីម សុវណ្ណធឿន ភេទប្រុសអាយុ៣៨ឆ្នាំ សញ្ជាតិអាមេរិក មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ (ឃាត់ខ្លួន )។

តាមរបាយការសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់ ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក នៅខណៈដែល ជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យ ដែលបានអង្គុយក្បែរ គ្នាបានបន្លំលួច លូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ។ ដោយមានការសង្ស័យជនរងគ្រោះ បានសុំបើក កាមេរ៉ាសុវត្ថិភាព ពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យ ឆែកមើលឃើញជនសង្ស័យ អង្គុយក្បែរ ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏បានហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុង ហោប៉ៅខោជនសង្ស័យ បន្ទាប់មក ឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅដើម្បីចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន។

Related posts

Leave a Comment