អ្នកម៉ាក ឱក សុគន្ធកញ្ញា ប្រាប់ពីគន្លឹះ​ ថែរក្សាខ្លួន ឲ្យនៅតែស្អាត និងជួយកុំឲ្យទាស់សរសៃ ក្រោយពេលសម្រាលកូនរួច…

កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានសាងកេរ្តិ៍ឈ្មោះ ជាយូរមកហើយ។ ការទទួលបានភាពជោគជ័យ ទាំងខាងមុខជំនួញ និងចម្រៀង ពិតជាធ្វើឲ្យមហាជនមានការស្ងើចសរសើរមិនដាច់ពីមាត់។

ក្រោយពេលសាងគ្រួសារមួយដ៏មានសុភមង្គលជាមួយនិងស្វាមីហើយនោះ អ្នកនាង មានដំណក់ឈា មមួយគួរឲ្យស្រលាញ់ម្នាក់ទៀត។ ហើយក្នុងនាមជាម្តាយម្នាក់ អ្នកនាងបានមើលថែទាំ យ៉ាងល្អឥតខ្ចោះ។

បន្ទាប់ពីសម្រាលកូនហើយ មនុស្សស្រីគ្រប់រូប ត្រូវតែថែរក្សាខ្លួន ឲ្យបានល្អ ដើម្បីសុខភាព និងសម្រស់ ដែលចាស់ៗបុរាណ គាត់តែងតែប្រើ រមៀត ប៉ាឡី សម្រាប់ថែរក្សាសម្រស់ បន្ទាប់ពីសម្រាលកូនរួច។ ដោយឡែកអ្នកនាង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “សួស្តីចា.. នេះជាកញ្ចប់ម៉ាស្សាសម្រាប់ស្រ្តីក្រោយសំរាលមានដូចជាៈ ម៉ាស្សាខ្លួនបែបបុរាណ​ ស្អំឱសថបុរាណ​ ម៉ាស្សាពោះដោយក្អមអំបិល​ ម៉ាស្សាទ្រូងបង្កើនទឹកដោះ​ ឆ្អើរភ្លើង​ ស្ពុងឱសថបុរាណ​ អប់ស្បែក

អត្ថប្រយោជន៍ៈ​ ជួយអោយសុខភាពឆាប់ធូរស្បើយ​ ជួយកុំអោយទាស់សរសៃ​ ជួយសាច់ដុំ​ ជួយកុំអោយមានបញ្ហាបាក់ទឹកចិត្តក្រោយសំរាល​ បំបាត់ស្រ្តេស​ ឈា មដើរស្រួល​ ជួយស្បូន​ ជួយផ្លូវដង្ហើម​ ជួយសម្រកជាតិខ្លាញ់​ ជួយស្បែកភ្លឺស្រស់ថ្លា​។ អរគុណ@makayaspa សម្រាប់ការយកចិត្តទុកដាក់ចំពោះ Mommy ទាំងមុន និងក្រោយ សំរាល 🙏🙏”៕

Related posts

Leave a Comment