សូមចូលរួមរំលែកទុក្ខផង ថ្ងៃនេះជាថ្ងៃចុង ក្រោយហើយដែលគាត់បានឃើញមុខម្តាយកំសត់របស់គាត់…

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះបានកើតមានរឿងសោកស្តាយមួយយ៉ាងខ្លាំងចំពោះ តារាខ្មែរម្នាក់ដែលជាតារាល្បីនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយដែលមានឈ្មោះថា Tik Tok បានបាត់បង់ម្តាយជាទីស្រឡាញ់ដោយសារតែជំងឺប្រចាំកាយ។

នៅពីក្រោយភាពល្បីល្បាញនេះ ប្អូនស្រីបានជួបការលំបាកខ្លាំងព្រោះម្តាយធ្លាក់ខ្លួនឈឺដូច្នេះទើបត្រូវខិតខំធ្វើការដើម្បីបានលុយទុកផ្គត់ផ្គង់គ្រួសារខ្លះនិងទុកខ្លះសម្រាប់ម្តាយហូបចុកនិងទិញថ្មាំ និងជូនម្តាយទៅពេទ្យ ដើម្បីតាមដានជំងឺឲ្យបានទៀងទាត់តែជាអកុសលពេលនេះអ្នកម្តាយរបស់គាត់បានលារចាកពីលោកនេះបាត់ទៅហើយ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Page soklin បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ម៉ាក់ចង់ឃើញខ្ញុំជោគជ័យ គាត់ឃើញខ្ញុំលេង tik tokគាត់សប្បាយចិត្តណាស់ដែលកូនមានគេស្គាល់នឹងចូលចិត្តច្រើនគាត់ប្រាប់ខ្ញុំថាចង់ឃើញខ្ញុំជោគជ័យតែមិនទាន់បានជោគជ័យផងម៉ាក់ទៅចោលកូនបាត់ ។

Related posts

Leave a Comment