មិនធម្មតា! ថ្ងៃកំណើតអ្នកនាង Love Riya ទិញរថយន្តស៊េរីទំនើប Range Rover សម្រាប់ខ្លួនឯងដែលមានតម្លៃរហូតដល់ទៅ…

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានស្គាល់ រួចមកហើយនៃនារី សុិ ច សុី សា ច់ សខ្ចី កញ្ញា Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាយ ឡេ ដ៏មានឈ្មោះល្បីល្បាញ ថែមទាំងសុិចសុីខ្លាំងមែនទែន។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ចំពោះរឿងរ៉ាវជីវិតឯកជនរបស់ អ្នកនាង Love Riya រួមជាមួយស្វាមីរបស់អ្នកនាង បន្ទាប់ពីអ្នកទាំងពីរទើបតែទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់ តែបែរជាពេលនេះ អ្នកទាំងពីរ

បានប្រកាសលេងលះចែកផ្លូវគ្នាទៅវិញ។ដោយឡែក នាថ្ងៃនេះវិញ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ គឺត្រូវជាថ្ងៃខួបកំណើតរបស់អ្នកនាង Riya ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏ខ្លាំងបំផុតសម្រាប់មហាជន ចំពោះថ្ងៃខួបកំណើតនេះដែរ គឺអ្នកនាង Love Riya បានធ្វើនំដ៏ធំមួយ ដោយមានសរសេរថា Love Riya មេម៉ាយសប្បាយចិត្ដ និងបានភ្ជាប់មកជាមួយកាដូរសម្រាប់លួងចិត្ដខ្លួនឯង នូវរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover Vogue ដែលមានតម្លៃ ជាង ១០មុឺនដុល្លារឯណោះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment